ព្រះត្រៃបិដក ភាគ ១៨
លើកខ្លួន មិនបង្អាប់អ្នកដទៃ ព្រោះតែលាភសក្ការៈ និងសេចក្តីសរសើរនោះទេ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទាននូវតបវត្ត គេញុំាងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង ដោយតបវត្តនោះ តែគេមិនស្រវឹង មិនឈ្លក់គំនិត មិនដល់នូវសេចក្តីស្រវឹង ព្រោះតែលាភសក្ការៈ និងសេចក្តីសរសើរនោះទេ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត។បេ។ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត សមាទានតបវត្ត មិនចែកភោជនជាពីរចំណែកថា ភោជននេះគាប់ចិត្តខ្ញុំ ភោជននេះ មិនគាប់ចិត្តខ្ញុំទេ។ គេជាមនុស្សគ្មានប្រាថ្នាភោជនណា មិនគាប់ចិត្តគេៗក៏លះបង់ភោជននោះដែរ តែថា ភោជនណាគាប់ចិត្តគេ ៗ មិនត្រេកត្រអាល មិនភ្លេចស្មារតី មិនជាប់ស្អិត ជាអ្នកឃើញទោសជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចិត្តចេញ បរិភោគភោជននោះ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត
ID: 636817165348546663
ទៅកាន់ទំព័រ៖