ព្រះត្រៃបិដក ភាគ ១៨

អ្នកមាន​តប​វត្ត​ ​គេ​មិន​សមាទាន​តប​វត្ត​ ​ហេតុតែ​សេចក្តី​ប្រាថ្នា​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ថា​ ​ពួក​ព្រះរាជា​ ​រាជ​មហាមាត្រ​ ​ក្សត្រិយ៍​ ​ព្រាហ្មណ៍​ ​គហបតី​ ​តិរ្ថិយ​ ​នឹង​ធ្វើសក្ការៈ​ ​ចំពោះ​អាត្មាអញ​ ​អ្នកនោះ​ឈ្មោះថា​ ​បរិសុទ្ធ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​បាន​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​មិនបាន​ពោល​បង្អាប់​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ថា​ ​បែបនេះ​ ​សមណព្រាហ្មណ៍​ ​ជា​អ្នកមាន​ការ​ចិញ្ចឹមជីវិត​ច្រើនយ៉ាង​ ​តែង​ស៊ី​ពូជ​សព្វសរពើ​ ​គឺ​ពូជ​កើតអំពី​ឫស​ ​ពូជ​កើតអំពី​ដើម​ ​ពូជ​កើតអំពី​ថ្នាំង​ ​ពូជ​កើតអំពី​ចុង​ ​ពូជ​កើតអំពី​ពូជ​ជា​គំរប់៥​ ​នរ​ណាៗ​ ​ក៏​ដឹង​ថា​ ​ញញួរ​ ​គឺ​ធ្មេញ​របស់​មស​ណៈ​នេះ​ ​ដូចជា​កាំរន្ទះ​ ​គេ​ជា​សមណៈ​ ​ត្រឹមតែ​ការ​ប្តេជ្ញា​ថា​ ​សមណៈ​ប៉ុណ្ណោះទេ​ ​គេ​ឈ្មោះថា​ ​បរិសុទ្ធ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​បាន​។​ ​ម្នាល​និគ្រោធ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​អ្នកមាន​តប​វត្ត​ ​ឃើញ​គេ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​ ​ក្នុង​ត្រកូល​ទាំងឡាយ​។​ ​គេ​មិនបាន​ត្រិះរិះ​យ៉ាងនេះ​ថា​ ​គួរ​ដែរ​ឬ​ ​ពួក​មនុស្ស​តែង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​បូជា​សមណៈ​ ​ដែល​មាន​អាជីវៈ​ច្រើន​ ​ក្នុង​ត្រកូល​ទាំងឡាយ​នេះ​ ​ចំណែកខាង​អាត្មាអញ​ ​ជា​អ្នកមាន​តប​វត្ត​ ​មាន​អាជីវៈ​សៅហ្មង​ ​(​ម្តេច​ក៏​)​ ​ពួកគេ​មិន​ធ្វើសក្ការៈ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ ​ក្នុង​ត្រកូល​ទាំងឡាយ​វិញ​។​ ​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636817165578349807
ទៅកាន់ទំព័រ៖