ព្រះត្រៃបិដក ភាគ ១៨
ម្នាលនិគ្រោធ ពាក្យខាងមុខនៅមានទៀត អ្នកមានតបវត្ត ជាអ្នកមិនរមិលគុណ មិនវាយឫកស្មើ មិនឈ្នានីស មិនកំណាញ់ មិនអួតអាង មិនមានកលមាយា មិនរឹងត្អឹង មិនមើលងាយគេ មិនមានសេចក្តីប្រាថ្នាដ៏លាមក មិនលុះក្នុងអំណាចនៃសេចក្តីប្រាថ្នាដ៏លាមក មិនមែនជាមិច្ឆាទិដ្ឋិ មិនប្រកបដោយអន្តគ្គាហិកទិដ្ឋិ មិនប្រកាន់យកតាមតែសេចក្តីឃើញរបស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែលគេឲ្យលះបង់បានដោយងាយ។ ម្នាលនិគ្រោធ ត្រង់ដែលអ្នកមានតបវត្ត ជាអ្នកមិនប្រកាន់យកតាមតែសេចក្តីឃើញរបស់ខ្លួន មិនប្រកាន់មាំ ជាមនុស្សដែលគេឲ្យលះបង់បានដោយងាយ គេឈ្មោះថា បរិសុទ្ធក្នុងហេតុនោះ យ៉ាងនេះបាន។ ព្រះមានបុណ្យត្រាស់សួរថា ម្នាលនិគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើហេតុមានមកដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស
ID: 636817166149002447
ទៅកាន់ទំព័រ៖