ព្រះត្រៃបិដក ភាគ ១៨
មានតបវត្តក្នុងលោកនេះ មិនសម្លាប់សត្វ មិនប្រើអ្នកដទៃឲ្យសម្លាប់សត្វ មិនគាប់ចិត្តនឹងអ្នកសម្លាប់សត្វ មិនកាន់យកទ្រព្យ ដែលម្ចាស់គេមិនបានឲ្យ មិនប្រើអ្នកដទៃឲ្យកាន់យកទ្រព្យ ដែលម្ចាស់គេមិនបានឲ្យ មិនគាប់ចិត្តនឹងអ្នកកាន់យកទ្រព្យ ដែលម្ចាស់គេមិនបានឲ្យ រមែងមិននិយាយកុហក មិនប្រើអ្នកដទៃឲ្យនិយាយកុហក មិនគាប់ចិត្តនឹងអ្នកនិយាយកុហក មិនសេពភាវិតធម៌ (គឺកាមគុណ៥) មិនប្រើអ្នកដទៃឲ្យសេពនូវភាវិតធម៌ មិនគាប់ចិត្តនឹងអ្នកដែលសេពនូវភាវិតធម៌។ ម្នាលនិគ្រោធ អ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួម៤យ៉ាង ដោយហេតុយ៉ាងនេះ។ ម្នាលនិគ្រោធ កាលណាអ្នកមានតបវត្ត ជាអ្នកសង្រួម ដោយការសង្រួមទាំង៤យ៉ាង ក៏រមែងមានពាក្យគេសរសើរអ្នកនោះ ព្រោះខ្លួនជាអ្នកមានតបវត្ត។ គេខំប្រឹងបំពេញ (សីល) មិនត្រឡប់មក ដើម្បីភេទថោកទាប (ភេទគ្រហស្ថ)។ គេរមែងអាស្រ័យសេនាសនៈស្ងាត់ ព្រៃ គល់ឈើ ភ្នំ ញកភ្នំ ជ្រោះភ្នំ ទីស្មសាន ដងព្រៃ ទីវាល និងទីដែលប្រក់បាំងដោយស្មៅ។ បុគ្គលនោះ លុះកាលខាងក្រោយភត្ត ក៏ត្រឡប់មកពីបិណ្ឌបាត ហើយ
ID: 636817166633660167
ទៅកាន់ទំព័រ៖