ព្រះត្រៃបិដក ភាគ ១៨
អង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន)។ គេលះអភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា លះព្យាបាទ ជាគ្រឿងប្រទូស្ត មានចិត្តមិនព្យាបាទ មានសេចក្តីអនុគ្រោះសត្វទាំងពួង ដោយប្រយោជន៍ ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ ជាគ្រឿងប្រទូស្ត លះថីនមិទ្ធៈ មានចិត្តប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់ក្នុងពន្លឺ មានសតិ មានសម្បជញ្ញៈ ជម្រះចិត្តចាកថីនមិទ្ធៈ លះឧទ្ធច្ចកុក្កុច្ចៈ មានចិត្តមិនរវើរវាយ មានចិត្តខាងក្នុងស្ងប់រម្ងាប់ ជម្រះចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ លះវិចិកិច្ឆា មានចិត្តឆ្លងផុតចាកវិចិកិច្ឆា មិនមានសេចក្តីងឿងឆ្ងល់ ជម្រះចិត្តឲ្យស្អាត ចាកវិចិកិច្ឆា ក្នុងកុសលធម៌ទាំងឡាយ។ គេលះនីវរណៈទាំង៥នេះ ដែលជាឧបក្កិលេស ជាគ្រឿងធ្វើបញ្ញា ឲ្យថយ
ID: 636817166940207701
ទៅកាន់ទំព័រ៖