ព្រះត្រៃបិដក ភាគ ១៨
កំឡាំង ក៏សម្រចសម្រាន្តឥរិយាបថ ដោយការផ្សាយចិត្តប្រកបដោយមេត្តា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូច្នោះ ទិសទី៣ ក៏ដូច្នោះ ទិសទី៤ ក៏ដូច្នោះ សម្រចសម្រាន្តឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយមេត្តាដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងមូល ដោយយកខ្លួនទៅប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង
(១) ដោយប្រការដូច្នេះ។ ចិត្តប្រកបដោយករុណា។ ចិត្តប្រកបដោយមុទិតា។ សម្រចសម្រាន្តឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូច្នោះ ទី៣ ទិសទី៤ ក៏ដូច្នោះ សម្រចសម្រាន្តឥរិយាបថ ដោយការផ្សាយចិត្ត ប្រកបដោយឧបេក្ខា ដ៏ធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងមូល ដោយយកខ្លួនទៅប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង។ ម្នាលនិគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើហេតុមានមកដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់បរិសុទ្ធទេ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើដូច្នោះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុត
(១) សំដៅយកទិសតូចៗ គឺទិសអគ្នេយ៍ និរតី ពាយព្យ ឦសាន។
ID: 636817167280727177
ទៅកាន់ទំព័រ៖