ព្រះត្រៃបិដក ភាគ ១៨
ជាមនុស្សមិនឈ្លាសយ៉ាងណា អ្នកបានពោលពាក្យឆ្គាំឆ្គងណា នឹងតថាគតយ៉ាងនេះហើយ ម្នាលនិគ្រោធ បើអ្នកឃើញទោស តាមទោសណាហើយ ត្រឡប់ធ្វើឲ្យសមគួរ តាមធម៌វិញ តថាគតនឹងអត់ទោសនោះដល់អ្នក ម្នាលនិគ្រោធ នេះឯងជាសេចក្តីចំរើន ក្នុងវិន័យរបស់ព្រះអរិយបុគ្គល ព្រោះមនុស្សណា ឃើញទោសតាមទោសហើយ ត្រឡប់ធ្វើឲ្យសមគួរតាមធម៌វិញ អ្នកនោះ រមែងដល់នូវសេចក្តីសង្រួមតទៅបាន។ ម្នាលនិគ្រោធ មួយទៀត តថាគតបានពោលយ៉ាងនេះថា បុរសអ្នកដឹង ជាអ្នកមិនអួតអាង មិនមានមាយា ប្រកបដោយជាតិ ជាអ្នកត្រង់ ក៏ចូរមកចុះ តថាគតនឹងប្រដៅ តថាគតនឹងសំដែងធម៌ បុគ្គលនោះ កាលបើប្រតិបត្តិតាមធម៌ ដែលតថាគតប្រៀនប្រដៅហើយ ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បានសម្រេចសម្រាន្តនៅ (ដោយឥរិយាបថទាំង៤) អស់៧ឆ្នាំ។ ម្នាលនិគ្រោធ ៧ឆ្នាំចូរលើកទុកចុះ។ បុរសជាអ្នកប្រាជ្ញ ជាអ្នកមិនអួតអាង មិនមានមាយា ប្រកបដោយជាតិជាអ្នកត្រង់ ចូរមកចុះ តថាគតនឹងប្រដៅ
ID: 636817170509281840
ទៅកាន់ទំព័រ៖