ព្រះត្រៃបិដក ភាគ ១៨

ចាត់ចែង​នូវ​ការ​រក្សា​ទប់ទល់​ ​គ្រប់គ្រង​ ​ប្រកបដោយ​ធម៌​ ​ចំពោះ​ជន​ខាងក្នុង​ ​គឺ​បុត្រ​ ​ភរិយា​ ​ចំពោះ​ពួក​ពល​ ​ពួក​ក្សត្រិយ៍​ ​ពួក​ជន​ចុះចូល​ ​ពួក​ព្រាហ្មណ៍​ ​គហបតី​ ​ពួក​អ្នក​និគម​ ​អ្នកជនបទ​ ​ពួក​សមណព្រាហ្មណ៍​ ​និង​ពួក​ម្រឹគ​ ​បក្សី​ ​ម្នាលបា​ ​អ្នក​កុំ​ធ្វើ​អកុសលធម៌​ ​ក្នុង​ដែន​របស់​អ្នក​ឡើយ​ ​ម្នាលបា​ ​បើ​ពួក​ជន​ណា​ ​ក្នុង​ដែន​របស់​អ្នក​ ​មិន​មានទ្រព្យ​ ​អ្នក​គប្បី​ផ្តល់​ទ្រព្យ​ ​ដល់​ជន​ទាំងនោះ​ ​ម្នាលបា​ ​បើ​ពួក​សមណព្រាហ្មណ៍​ណា​ ​ក្នុង​ដែន​របស់​អ្នក​ ​ជា​អ្នក​វៀរចាក​សេចក្តី​ស្រវឹង​ ​និង​សេចក្តី​ប្រមាទ​ ​តាំងនៅ​ក្នុង​ខន្តិ​ ​និង​សោរ​ច្ចៈ​ ​តែង​ទូន្មាន​ខ្លួនឯង​តែម្នាក់ឯង​ ​ធ្វើខ្លួន​ឯង​ឲ្យ​ស្ងប់​រម្ងាប់​តែម្នាក់ឯង​ ​ធ្វើខ្លួន​ឯង​ឲ្យ​រលត់​ ​(​ចាក​រាគាទិក្កិលេស​)​ ​តែម្នាក់ឯង​ ​អ្នក​គប្បី​ចូល​ទៅ​រក​សមណព្រាហ្មណ៍​ ​ទាំង​នោះ​សព្វ​ៗ​កាល​ ​ហើយ​គប្បី​សាកសួរ​ ​គប្បី​ចោទ​ដណ្តឹង​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​អ្វី​ជាកុសល​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​អ្វី​ជាអកុសល​ ​អ្វី​ជា​អំពើ​ប្រកបដោយ​ទោស​ ​អ្វី​ជា​អំពើ​មិន​ប្រកបដោយ​ទោស​ ​អ្វី​គួរ​សេព​ ​អ្វី​មិន​គួរ​សេព​ ​អំពើ​ដូចម្តេច​ ​ដែល​ខ្ញុំ​ធ្វើ​ទៅ​ហើយ
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636817173857983375
ទៅកាន់ទំព័រ៖