ព្រះត្រៃបិដក ភាគ ១៨

ចក្ករ័តន៍​ជា​ទិព្វ​ ​មាន​កាំ១ពាន់​ ​ព្រមទាំង​ខ្នងកង់​ ​ព្រមទាំង​ដុំ​ ​បរិបូណ៌​ដោយ​អាការ​គ្រប់យ៉ាង​ ​កើត​ប្រាកដ​ឡើង​ ​ដល់​ព្រះរាជា​ ​ជា​ក្សត្រិយ៍​អង្គ​ណា​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​កក់​ព្រះកេសា​ ​សមាទាន​ឧបោសថ​ ​ស្តេច​ទៅ​ខាងលើ​ប្រាសាទ​ដ៏​ប្រសើរ​ ​ក្នុង​ថ្ងៃទី១៥​ ​ដែល​ជា​ថ្ងៃឧបោសថ​នោះ​ ​ព្រះរាជា​អង្គ​នោះ​ ​នឹងជា​ស្តេច​ចក្រពត្តិ​ ​ឱ​ហ្ន៎​!​ ​អាត្មាអញ​ ​ប្រាកដជា​ស្តេច​ចក្រពត្តិ​ហើយ​តើ​។​
 [​៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ទ្រង់​ក្រោក​អំពី​អាសនៈ​ ​ធ្វើ​សំពត់​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ទើប​យក​ព្រះហស្ត​ខាងឆ្វេង​ ​កាន់​កុណ្ឌី​ ​យក​ព្រះហស្ត​ខាងស្តាំ​ ​ប្រស់​ព្រំ​ចក្ករ័តន៍​ ​ហើយ​អធិដ្ឋាន​ថា​ ​សូមឲ្យ​ចក្ករ័តន៍​ដ៏​ចំរើន​ប្រព្រឹត្តទៅ​ ​សូមឲ្យ​ចក្ករ័តន៍​ដ៏​ចំរើន​ ​មានជ័យ​ជំនះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ ​ចក្ករ័តន៍​នោះ​ ​ក៏​អណ្តែត​ត្រសែត​ ​ទៅកាន់​ទិសខាងកើត​។​ ​ទើប​ព្រះបាទ​ចក្រពត្តិ​ ​ស្តេច​ទៅតាម​ ​(​ចក្ករ័តន៍​នោះ​)​ ​ព្រមដោយ​ចតុរង្គសេនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ចក្ករ័តន៍​ទៅ​ប្រតិស្ឋាន​ក្នុង​ប្រទេស​ណា​ ​ព្រះបាទ​ចក្រពត្តិ​ ​ក៏​ស្តេច​ចូល​ទៅ​តាំង​ព្រះរាជនិវេសន៍​ ​ក្នុង​ប្រទេស​នោះ​ ​ព្រមដោយ​ចតុរង្គសេនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​ស្តេច​ ​ជា​សឹកសត្រូវ​ទាំងឡាយ​ណា​ ​ដែល​នៅក្នុង​ទិស​ខាង​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636817174351401597
ទៅកាន់ទំព័រ៖