ព្រះត្រៃបិដក ភាគ ១៨
[៣៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង បុរសម្នាក់ បានក្រាបបង្គំទូលព្រះរាជា ដែលបានមុទ្ធាភិសេកហើយ។បេ។ ថា ចក្ករ័តន៍ជារបស់ទិព្វ បាត់ទៅហើយ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង កាលបើចក្ករ័តន៍ជាទិព្វបាត់ទៅ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់តូចព្រះហឫទ័យ និងសោយនូវសេចក្តីមិនសប្បាយ ក្នុងព្រះហឫទ័យ តែមិនចូលទៅសួរវត្ត របស់ស្តេចចក្រពត្តិដ៏ប្រសើរ នឹងព្រះរាជឥសីឡើយ។ បានឮថា ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយនោះ ទ្រង់ប្រៀនប្រដៅអ្នកជនបទ តាមព្រះយោបល់របស់ព្រះអង្គ កាលព្រះរាជានោះ ប្រៀនប្រដៅអ្នកជនបទ តាមព្រះយោបល់របស់ព្រះអង្គហើយ លុះចំណេរមកខាងក្រោយ អ្នកជនបទ ក៏មិនចំរើនស្មើនឹងកាលមុន ដូចកាលស្តេចទាំងឡាយជាន់ដើម ដែលប្រព្រឹត្តវត្ត របស់ស្តេចចក្រពត្តិដ៏ប្រសើរនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកអាមាត្យ ពួកបរិស័ទ ពួកហោរា និងមហាមាត្រ ពួកហ្មដីរំ ពួកអ្នករក្សាទ្វារ និងពួកជនអ្នកចិញ្ចឹមជីវិតដោយមន្ត ក៏ប្រជុំគ្នា (ចូលទៅ) ក្រាបបង្គំទូលព្រះរាជាជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយដូច្នេះថា បពិត្រព្រះសម្មតិទេព
ID: 636817175859907879
ទៅកាន់ទំព័រ៖