ព្រះត្រៃបិដក ភាគ ១៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​រាជបុរស​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ​ ​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ក៏​ទ្រង់​ត្រាស់​សួរ​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​អ្នកឯង​កាន់​យក​ទ្រព្យ​ ​របស់​ជន​ទាំងឡាយ​ដទៃ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​ហៅថា​លួច​ ​ពិតមែន​ឬ​។​ ​បុរស​នោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ពិតមែន​។​ ​ព្រះរាជា​ទ្រង់​ត្រាស់​សួរ​ថា​ ​ព្រោះ​ហេតុអ្វី​ ​(​បាន​ជា​អ្នកឯង​លួច​ទ្រព្យ​គេ​)​។​ ​បុរស​នោះ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​ ​មិន​មាន​(​របស់​អ្វី​)​ ​នឹង​ចិញ្ចឹមជីវិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ក៏​ទ្រង់ព្រះ​រាជទាន​ព្រះរាជទ្រព្យ​ ​ដល់​បុរស​នោះ​ ​រួច​ទ្រង់​ត្រាស់​បង្គាប់​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​អ្នក​ចូរ​យក​ទ្រព្យ​នេះ​ ​ទៅ​ចិញ្ចឹមជីវិត​ខ្លួន​ផង​ ​ចិញ្ចឹម​មាតាបិតា​ផង​ ​ចិញ្ចឹមបុត្រភរិយា​ផង​ ​ប្រកបការងារ​ផង​ ​ចូរ​តម្កល់​ទក្ខិណាទាន​ ​ដែល​មានផល​ខ្ពង់ខ្ពស់​ ​ចំពោះ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​ជា​ទាន​អាច​នាំ​សត្វ​ឲ្យ​កើត​ ​ក្នុង​ឋានសួគ៌​ ​មានផល​ជា​សុខ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ឋានសួគ៌​ផង​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​នោះ​ ​ក៏​ទទួល​ព្រះរាជឱង្ការ​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​មនុស្ស​បានឮ​ដំណឹង​ថា​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636817176831303439
ទៅកាន់ទំព័រ៖