ព្រះត្រៃបិដក ភាគ ១៨
ព្រះរាជាទ្រង់ត្រាស់សួរថា ព្រោះហេតុអ្វី (បានជាអ្នកឯងលួចទ្រព្យគេ)។ បុរសនោះ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ព្រោះខ្ញុំព្រះអង្គ មិនមាន(របស់អ្វី) នឹងចិញ្ចឹមជីវិត។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់មានសេចក្តីត្រិះរិះ ដូច្នេះថា បើអាត្មាអញនៅតែឲ្យទ្រព្យ ដល់អ្នកដែលកាន់យកទ្រព្យរបស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច តែយ៉ាងនេះ មុខជាអទិន្នាទាននេះ នឹងរឹងរឹតតែចំរើនឡើង បើដូច្នោះ គួរតែអាត្មាអញ ផ្ចាញ់ផ្ចាលបុរសនេះ គួរធ្វើនូវការផ្តាច់ផ្តិលឫគល់ គឺកាត់ក្បាលវាចេញ។ ម្នាលភិក្ខុទាំងឡាយ ទើបព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់ត្រាស់បង្គាប់ពួករាជបុរសថា នែប្រស្តែង បើដូច្នោះ ចូរអ្នកទាំងឡាយ ចងស្លាបសេកបុរសនេះ ឲ្យជាប់ដោយខ្សែដ៏មាំ ហើយកោរក្បាលឲ្យរលីង រួច (ត្រូវទូង) ស្គរ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវបំបែក រួចនាំចេញទៅតាមទ្វារខាងត្បូង ហើយចូរផ្ចាញ់ផ្ចាល ធ្វើនូវការផ្តាច់ឫសគល់ គឺកាត់ក្បាលវាចេញ ក្នុងទិសខាងត្បូងនៃក្រុងចុះ។ ម្នាលភិក្ខុទាំងឡាយ រាជបុរសទាំងនោះ ទទួលព្រះរាជឱង្ការព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយចងស្លាប់សេក បុរសនោះ ឲ្យជាប់ដោយខ្សែដ៏មាំ
ID: 636817177355983449
ទៅកាន់ទំព័រ៖