ព្រះត្រៃបិដក ភាគ ១៨

ព្យាយាម​ធ្វើ​នូវ​ការ​ប្លន់​អ្នកដើរ​ផ្លូវ​ខ្លះ​។​ ​មនុស្ស​ទាំងនោះ​ ​តែង​កាន់​យក​ទ្រព្យរបស់​ពួក​ជន​ណា​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​ហៅថា​ ​លួច​ ​ហើយ​ផ្ចាញ់ផ្ចាល​ ​ពួក​ជន​ទាំងនោះ​ ​ធ្វើ​នូវ​ការ​ផ្តាច់ផ្តិល​ឫសគល់​ ​គឺ​កាត់​ក្បាល​របស់​ជន​ទាំងនោះ​។​ ​
 [​៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ព្រះ​មហាក្សត្រិយ៍​ ​មិន​ទ្រង់ព្រះ​រាជទាន​ព្រះរាជទ្រព្យ​ ​ដល់​ពួក​អ្នក​ខ្សត់​ទ្រព្យ​ដូច្នេះ​ ​សេចក្តី​ទ័លក្រ​ ​ក៏​មាន​ច្រើនឡើង​ ​កាលបើ​សេចក្តី​ទ័លក្រ​មាន​ច្រើនឡើង​ហើយ​ ​អទិន្នាទាន​ ​ក៏​មាន​ច្រើនឡើង​ ​កាលបើ​អទិន្នាទាន​ ​មាន​ច្រើនឡើង​ហើយ​ ​បាណាតិបាត​ ​ក៏​មាន​ច្រើនឡើង​ ​កាលបើ​បាណាតិបាត​មាន​ច្រើនឡើង​ហើយ​ ​មុសាវាទ​ ​ក៏​មាន​ច្រើនឡើង​ ​កាលបើ​មុសាវាទ​មាន​ច្រើនឡើង​ហើយ​ ​ទាំង​អាយុ​ ​ទាំង​ពណ៌​សម្បុរ​ ​របស់​សត្វ​ទាំងនោះ​ក៏​ថយ​ចុះ​ ​កាល​សត្វ​ទាំងនោះ​ថយ​ទាំង​អាយុ​ ​ថយ​ទាំង​ពណ៌​សម្បុរ​ចុះ​ហើយ​ ​កូន​ទាំងឡាយ​របស់​មនុស្ស​ ​ដែល​មាន​អាយុ៨ហ្មឺន​ឆ្នាំ​ ​ក៏​ថយ​មក​មាន​អាយុ​ត្រឹម៤ហ្មឺន​ឆ្នាំ​វិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​មនុស្ស​ ​ដែល​មាន​អាយុ​ត្រឹម៤ហ្មឺន​ឆ្នាំ​ ​(​នោះ​)​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636817177883913645
ទៅកាន់ទំព័រ៖