ព្រះត្រៃបិដក ភាគ ១៨
ម្នាលភិក្ខុទាំងឡាយ កាលបើព្រះមហាក្សត្រិយ៍ មិនទ្រង់ព្រះរាជទានព្រះរាជទ្រព្យ ដល់ពួកអ្នកខ្សត់ទ្រព្យដូច្នេះហើយ សេចក្តីទ័លក្រ ក៏មានច្រើនឡើង កាលបើសេចក្តីទ័លក្រមានច្រើនឡើងហើយ អទិន្នាទាន ក៏មានច្រើនឡើង កាលបើអទិន្នាទាន មានច្រើនឡើងហើយ គ្រឿងសស្ត្រាវុធ ក៏មានច្រើនឡើង កាលគ្រឿងសស្ត្រាវុធមានច្រើនឡើងហើយ បាណាតិបាត ក៏មានច្រើនឡើង កាលបាណាតិបាតមានច្រើនឡើងហើយ មុសាវាទ ក៏មានច្រើនឡើង កាលមុសាវាទមានច្រើនឡើងហើយ បិសុណាវាចា ក៏មានច្រើនឡើង កាលបិសុណាវាចាមានច្រើនឡើងហើយ កាមេសុ មិច្ឆាចារ ក៏មានច្រើនឡើង កាលកាមេសុ មិច្ឆាចារ មានច្រើនឡើងហើយ ធម៌២ប្រការ គឺផរុសវាចា១ សម្ផប្បលាបៈ១ ក៏មានច្រើនឡើង កាលធម៌២ប្រការមានច្រើនឡើងហើយ អភិជ្ឈា និងព្យាបាទ ក៏មានច្រើនឡើង កាលអភិជ្ឈា និងព្យាបាទ មានច្រើនឡើងហើយ មិច្ឆាទិដ្ឋិ ក៏មានច្រើនឡើង កាលមិច្ឆាទិដ្ឋិមានច្រើនឡើងហើយ ធម៌៣ប្រការ គឺអធម្មរាគៈ១ វិសមលោភៈ១ មិច្ឆាធម្មៈ១ ក៏មានច្រើនឡើង កាលធម៌៣ប្រការ
ID: 636817179697397370
ទៅកាន់ទំព័រ៖