ព្រះត្រៃបិដក ភាគ ១៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​មនុស្ស​មាន​អាយុ១០ឆ្នាំ​ ​ស្មៅ​គែលលក​ ​នឹងជា​ភោជន​ដ៏​ប្រសើរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ ​បាយ​ស្រូវសាលី​ ​លាយ​ដោយ​សាច់​ ​ជា​ភោជន​ដ៏​ប្រសើរ​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​មនុស្ស​ ​មាន​អាយុ១០ឆ្នាំ​ ​ស្មៅ​គែលលក​ ​នឹងជា​ភោជន​ដ៏​ប្រសើរ​ ​យ៉ាងនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​មនុស្ស​មាន​អាយុ១០ឆ្នាំ​ ​កុសលកម្ម​បទ​ទាំង១០​ ​នឹង​សាបសូន្យ​ទៅ​ ​គ្រប់​អន្លើ​ ​អកុសលកម្ម​បទ​ទាំង១០​ ​នឹង​ចំរើន​ឡើង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​មនុស្ស​មាន​អាយុ១០ឆ្នាំ​ ​សូម្បី​ពាក្យ​ថា​ ​កុសល​ ​ក៏​មិន​មាន​ ​បើ​ដល់​ម្ល៉ោះ​ទៅ​ហើយ​ ​មនុស្ស​អ្នកធ្វើ​កុសល​ ​តើ​នឹង​មាន​មក​ពីណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​មនុស្ស​មាន​អាយុ១០ឆ្នាំ​ ​ជន​ទាំងឡាយ​ណា​ ​ដែល​ជា​អ្នក​មិន​គោរព​មាតា​ ​មិន​គោរព​បិតា​ ​មិន​គោរព​សមណៈ​ ​មិន​គោរព​ព្រាហ្មណ៍​ ​មិន​ប្រព្រឹត្ត​កោតក្រែង​បុគ្គល​ជា​ច្បង​ក្នុង​ត្រកូល​ ​ជន​ទាំងនោះ​ ​នឹងជា​អ្នក​គួរ​គេ​បូជា​ផង​ ​នឹងជា​អ្នក​គួរ​គេ​សរសើរ​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនុស្ស​ក្នុង​កាល​ឥឡូវនេះ​ ​ដែល​ជា​អ្នក​គោរព​មាតា​ ​គោរព​បិតា​ ​គោរព​សមណៈ​ ​គោរព​ព្រាហ្មណ៍​ ​ប្រព្រឹត្ត​កោតក្រែង​បុគ្គល​ ​ជា​ច្បង​ក្នុង​ត្រកូល​ ​មនុស្ស​ទាំងនោះ​ ​ទើប​ជា​អ្នក​គួរ​គេ​បូជា​ផង​ ​គួរ​គេ​សរសើរ​ផង​ ​ដូចម្តេច​មិញ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636817180271970234
ទៅកាន់ទំព័រ៖