ព្រះត្រៃបិដក ភាគ ១៨

រាបស្មើ​ ​ហើយ​ឱប​គ្នា​ទៅវិញទៅមក​ ​រួចហើយ​ ​និយាយ​រាក់ទាក់​ ​លួងលោម​គ្នា​ក្នុង​រោង​ទាំងឡាយ​ ​ដោយ​ពាក្យ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​អ្នក​រស់នៅ​ដូច​ពួក​សត្វ​ ​ដែល​យើង​បានឃើញ​ហើយ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​អ្នក​រស់នៅ​ដូច​ពួក​សត្វ​ ​ដែល​យើង​បានឃើញ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​សត្វ​អម្បាល​នោះ​ ​នឹង​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ពួក​យើង​នេះឯង​ ​បាន​ជា​ដល់​នូវ​ការ​អស់​ទៅ​ ​នៃ​ញាតិ​ជាច្រើន​ដូច្នេះ​ ​ព្រោះហេតុតែ​កាន់​ធម៌​ជាអកុសល​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​មានតែ​ពួក​យើង​ ​ធ្វើកុសល​វិញ​ ​តើ​គួរ​ធ្វើកុសល​ដូចម្តេច​ ​ណ្ហើយចុះ​ ​ពួក​យើង​គួរ​វៀរចាក​បាណាតិបាត​ ​ប្រព្រឹត្ត​សមាទាន​នូវ​កុសលធម៌​នេះ​ចុះ​។​ ​ទើប​សត្វ​ទាំងនោះ​ ​នាំគ្នា​វៀរចាក​បាណាតិបាត​ ​ប្រព្រឹត្ត​សមាទាន​ ​នូវ​កុសលធម៌​នេះ​ ​សត្វ​ទាំងនោះ​ ​ក៏​ចំរើន​អាយុ​ ​ចំរើន​ពណ៌​សម្បុរ​ឡើង​ ​ព្រោះ​ហេតុ​ដែល​បាន​សមាទាន​នូវ​កុសលធម៌​ទាំងឡាយ​ ​កាល​សត្វ​ទាំងនោះ​ ​បាន​ចំរើន​អាយុ​ ​ចម្រើន​ពណ៌​សម្បុរ​ហើយ​ ​កូន​ទាំងឡាយ​របស់​ពួក​មនុស្ស​ ​ដែល​មាន​អាយុ១០ឆ្នាំ​ ​ក៏​ត្រឡប់ទៅ​ជា​មាន​អាយុ២០ឆ្នាំ​ឡើងវិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​សត្វ​អម្បាល​នោះ​ ​នឹង​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636817181226034803
ទៅកាន់ទំព័រ៖