ព្រះត្រៃបិដក ភាគ ១៨

នេះ​ ​ពិចារណា​នូវ​កាយ​ ​ក្នុង​កាយ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​នូវ​កិលេស​ ​មាន​ប្រាជ្ញា​ដឹងសព្វ​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​បាន​ ​ពិចារណា​នូវ​វេទនា​ ​ក្នុង​វេទនា​ទាំងឡាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​បង់​នូវ​កិលេស​ ​មាន​ប្រាជ្ញា​ដឹងសព្វ​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​បាន​ ​ពិចារណា​នូវ​ចិត្ត​ ​ក្នុងចិត្ត​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​បង់​នូវ​កិលេស​ ​មាន​ប្រាជ្ញា​ដឹងសព្វ​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​បាន​ ​ពិចារណា​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​បង់​នូវ​កិលេស​ ​មាន​ប្រាជ្ញា​ដឹងសព្វ​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ ​ហៅថា​ ​ភិក្ខុ​មានខ្លួន​ជាទី​ពឹង​ ​មានខ្លួន​ជាទី​ពំនាក់​ ​មិន​មាន​របស់​ដទៃ​ ​ជាទី​ពឹង​ពំនាក់​ ​មានធម៌​ជាទី​ពឹង​ ​មានធម៌​ជាទី​ពំនាក់​ ​មិន​មាន​របស់​ដទៃ​ ​ជាទី​ពឹង​ពំនាក់​ឡើយ​។​ ​
 ​[​៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រព្រឹត្ត​ក្នុង​គោចរ​ជា​វិស័យ​ ​ដែល​មាន​មក​អំពី​បិតា​នៃ​ខ្លួន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ប្រព្រឹត្ត​ក្នុង​គោចរ​ជា​វិស័យ​ ​ដែល​មាន​មក​អំពី​បិតា​នៃ​ខ្លួន
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636817184900414966
ទៅកាន់ទំព័រ៖