ព្រះត្រៃបិដក ភាគ ១៨

ជា​ធម៌​ស​ ​មាន​ផលស​ ​ដែល​វិញ្ញូ​ជន​តែង​សរសើរ​។​ ​ធម៌​ទាំងឡាយ​នោះ​ ​តែង​ប្រាកដ​ក្នុង​សុទ្ទៈ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះឯង​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​កាលបើ​វណ្ណៈ​ទាំង៤ពួក​នេះឯង​ ​ប្រព្រឹត្ត​ច្រឡូកច្រឡំ​គ្នា​ ​ក្នុង​ធម៌​ពីរ​ពួក​ ​គឺ​ធម៌​ខ្មៅ​ ​និង​ធម៌​ស​ ​ដែល​វិញ្ញូ​ជន​តែង​តិះដៀល​ខ្លះ​ ​សរសើរ​ខ្លះ​ ​បើ​ពួក​ព្រាហ្មណ៍​ ​(​ដែល​កំពុង​ប្រព្រឹត្ត​)​ ​ក្នុង​ធម៌​ខ្មៅ​ ​និង​ធម៌​សនោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​មានតែ​ព្រាហ្មណ៍​ ​ទើប​ជា​វណ្ណៈ​ប្រសើរ​បំផុត​ ​ពួក​ជន​ឯទៀត​ ​ជា​វណ្ណៈ​ថោកទាប​ ​មានតែ​ព្រាហ្មណ៍​ ​ទើប​ជា​វណ្ណៈ​ស​ ​ពួក​ជន​ឯទៀត​ ​ជា​វណ្ណៈ​ខ្មៅ​ ​មានតែ​ពួក​ព្រាហ្មណ៍​ ​ទើប​បរិសុទ្ធ​ ​ពួក​ជន​ដែល​មិនមែន​ជា​ព្រាហ្មណ៍​ ​មិន​បរិសុទ្ធ​ទេ​ ​ពួក​ព្រាហ្មណ៍​ ​ជា​បុត្រ​ ​ជា​ឱរស​របស់​ព្រហ្ម​ ​កើតអំពី​ព្រះ​ឱស្ឋ​ព្រហ្ម​ ​កើតអំពី​ព្រហ្ម​ ​ព្រហ្ម​បាន​តាក់តែង​មក​ ​ជា​ទាយាទ​របស់​ព្រហ្ម​ដូច្នេះ​។​ ​វិញ្ញូ​ជន​ទាំងឡាយ​ ​មិន​យល់ព្រម​តាម​ ​គឺ​មិន​សរសើរ​នូវ​ពាក្យ​ ​របស់​ពួក​ព្រាហ្មណ៍​ទាំងនោះ​ទេ​។​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ព្រោះថា​ ​បណ្តា​វណ្ណៈ​ទាំង៤ពួក​នេះ​ ​វណ្ណៈ​ណា​ ​ជា​ភិក្ខុ​ឆ្ងាយ​ចាក​កិលេស​ ​អស់​អាសវៈ​ហើយ​ ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ ​រួចស្រេច​ហើយ​ ​បាន​ធ្វើ​សោឡស​កិច្ច​ស្រេចហើយ​ ​មានភារៈ​ ​គឺ​កិលេស​ ​និង​ខន្ធ​ដាក់ចុះ​ហើយ​ ​បានសម្រេច​ប្រយោជន៍​របស់
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636817219868565030
ទៅកាន់ទំព័រ៖