ព្រះត្រៃបិដក ភាគ ១៨

សេចក្តី​គោរព​ ​ថ្វាយបង្គំ​ ​ក្រោក​ទទួល​ ​អញ្ជលិកម្ម​ ​និង​សាមីចិ​កម្ម​នោះ​ៗ​ ​ចំពោះ​តថាគត​ដែរ​ ​ដោយ​ទ្រង់ព្រះ​ដំ​រិះ​ថា​ ​ព្រះសមណគោតម​ ​ព្រះអង្គ​មាន​ជាតិ​បរិសុទ្ធ​ ​អាត្មាអញ​ជា​មនុស្ស​ ​មាន​ជាតិ​មិន​បរិសុទ្ធ​ ​ព្រះសមណគោតម​ ​ព្រះអង្គ​មាន​កំឡាំង​ ​អាត្មាអញ​ជា​មនុស្ស​ ​មាន​កំឡាំង​ថយ​ ​ព្រះសមណគោតម​ ​ព្រះអង្គ​មាន​សម្បុរ​ជ្រះថ្លា​ ​អាត្មាអញ​ជា​មនុស្ស​ ​មាន​សម្បុរ​សៅហ្មង​ ​ព្រះសមណគោតម​ ​ព្រះអង្គ​មាន​សក្តានុភាព​ច្រើន​ ​អាត្មាអញ​ជា​មនុស្ស​ ​មាន​សក្តានុភាព​តិច​ ​ដូច្នេះ​ ​តពីនោះមក​ ​ទ្រង់​ក៏​ធ្វើសក្ការៈ​ ​ចំពោះ​ធម៌​នោះ​ ​ធ្វើ​សេចក្តី​គោរព​ធម៌​ ​រាប់អាន​ធម៌​ ​បូជា​ធម៌​ ​កោតក្រែង​ធម៌​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ធ្វើ​សេចក្តី​គោរព​ ​ថ្វាយបង្គំ​ ​ក្រោក​ទទួល​ ​អញ្ជលិកម្ម​ ​និង​សាមីចិកម្ម​ ​ចំពោះ​តថាគត​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​បើ​ដោយ​បរិយាយ​នេះឯង​ ​អ្នក​គប្បី​ដឹង​យ៉ាងនេះ​ថា​ ​ធម៌​ជា​គុណ​ប្រសើរ​បំផុត​ ​ក្នុង​ប្រជុំជន​ ​ទាំង​បច្ចុប្បន្ន​ ​និង​បរលោក​។​
 [​៥៥​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​អ្នក​ទាំងឡាយ​មាន​ជា​តិ​ផ្សេង​ៗ​គ្នា​ ​មាន​ឈ្មោះ​ផ្សេង​ៗ​គ្នា​ ​មាន​គោ​ត្រ​ផ្សេង​ៗ​គ្នា​ ​មាន​ត្រ​កូល​ផ្សេង​ៗ​គ្នា​ ​ចេញ​ចាក​ផ្ទះ​ ​មកកាន់​ផ្នួស​ ​បើ​មាន​គេ​សួរ​ថា​ ​លោក​ទាំងឡាយ​ជា​អ្វី​ ​ដូច្នេះ​ ​ចូរ​ប្រាប់​ទៅ​គេ​វិញ​ថា​ ​យើង​ជាស​មណ​សក្យបុត្តិយ៍​។​ ​ម្នាល​វា​សេ​ដ្ឋៈ​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636817220633578786
ទៅកាន់ទំព័រ៖