ព្រះត្រៃបិដក ភាគ ១៨

ក៏​សត្វ​ទាំងនោះ​នាំ​យកដៃ​ ​កកាយ​ផែនដី​ ​ដែល​មាន​រស​ ​មក​ធ្វើជា​ពំនូត​ ​ហើយ​បរិភោគ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​កាលដែល​សត្វ​ទាំងឡាយ​ ​នាំគ្នា​យកដៃ​កកាយ​ផែនដី​ ​ដែល​មាន​រស​ ​មក​ធ្វើជា​ពំនូត​ ​ហើយ​បរិភោគ​ ​ពន្លឺ​ដែល​ភ្លឺ​ចេញ​ឯង​ ​(​អំពី​កាយ​)​ ​របស់​សត្វ​ទាំងនោះ​ ​ក៏​សាបសូន្យ​បាត់​ទៅ​។​ ​លុះ​ពន្លឺ​ដែល​ភ្លឺ​ចេញ​ឯង​ ​សាបសូន្យ​ទៅ​ហើយ​ ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ ​ក៏​កើត​ប្រាកដ​ឡើង​ ​លុះ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​កើត​ ​ប្រាកដ​ឡើង​ហើយ​ ​នក្ខត្តឫក្ស​ ​ដែល​មាន​រូប​ជា​ផ្កាយ​ទាំងឡាយ​ ​ក៏​កើត​ប្រាកដ​ឡើង​ ​លុះ​នក្ខត្តឫក្ស​ ​ដែល​មាន​រូប​ជា​ផ្កាយ​ទាំងឡាយ​ ​កើត​ប្រាកដ​ឡើង​ហើយ​ ​យប់​និង​ថ្ងៃ​ ​ក៏​កើត​ប្រាកដ​ឡើង​ ​លុះ​យប់​និង​ថ្ងៃ​ ​កើត​ប្រាកដ​ឡើង​ហើយ​ ​ខែ១​ ​និង​កន្លះ​ខែ​ ​ក៏​កើត​ប្រាកដ​ឡើង​ ​លុះ​ខែ១​ ​និង​កន្លះ​ខែ​ ​កើត​ប្រាកដ​ឡើង​ហើយ​ ​រដូវ​និង​ឆ្នាំ​ ​ក៏​កើត​ប្រាកដ​ឡើង​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​លោក​នេះ​ចំរើន​ឡើងវិញ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​
 [​៥៧​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​គ្រា​កាល​ពួក​សត្វ​ទាំងនោះ​ ​នាំគ្នា​បរិភោគ​ផែនដី​មាន​រស​ ​យក​ផែនដី​នោះ​ជា​ចំណី​ ​យក​ផែនដី​នោះ​ជា​អាហារ​ ​ហើយ​ឋិតនៅ​ ​អស់កាលជាយូរអង្វែង​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​កាល​ពួក​សត្វ​ទាំងនោះ​ ​បរិភោគ​ផែនដី​មាន​រស​ ​យក​ផែនដី​នោះ​ជា​ចំណី​ ​យក​ផែនដី​នោះ​ជា​អាហារ​ ​ហើយ​ឋិតនៅ​អស់​កាលយូរ​អង្វែង​ ​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636817221976385590
ទៅកាន់ទំព័រ៖