ព្រះត្រៃបិដក ភាគ ១៨
            
        
        
            
            
                
                បានឮថា ស្រីសំឡឹងមើលប្រុសទាល់តែហួសវេលា ចំណែកខាងប្រុសក៏សំឡឹងមើលស្រី ទាល់តែហួសវេលា។ កាលសត្វទាំងនោះ សំឡឹងមើលគ្នាទៅវិញទៅមកទាល់តែហួសវេលា តម្រេកក៏កើតឡើង សេចក្តីក្តៅក្រហាយ ព្រោះតម្រេក ក៏ប្រជុំចុះក្នុងកាយ។ សត្វទាំងនោះ ក៏នាំគ្នាសេពមេថុនធម្ម ព្រោះសេចក្តីរោលរាលជាបច្ច័យ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ សម័យនោះឯង ពួកសត្វណាបានឃើញនូវពួកសត្វ ដែលកំពុងសេពមេថុនធម្ម ពួកសត្វខ្លះ ក៏យកអាចម៍ដីបោះទៅ សត្វខ្លះយកផែះបាចដាក់ សត្វខ្លះយកអាចម៍គោបោះទៅ និយាយថា នែវសលិ
(១) លាញទៅ នែ វសលិ លាញទៅ ហងលាញទៅ។ ចុះហេតុដូចម្តេច បានជាសត្វហ៊ានធ្វើអំពើដល់សត្វយ៉ាងនេះ។ ហេតុនោះ ក៏ដូចគ្នានឹងពួកមនុស្ស ក្នុងកាលឥឡូវនេះដែរ កាលបើស្រីក្នុងជនបទនីមួយ មានគេចាប់នាំយកទៅ ពួកខ្លះក៏យកអាចម៍ដីបោះទៅ ពួកខ្លះក៏យកផេះបាចដាក់ ពួកខ្លះក៏យកអាចម៍គោបោះទៅ។ សត្វទាំងឡាយ នាំគ្នានឹករកអក្ខរៈ ដែលជាច្បាប់ចាស់នោះឯង ប៉ុន្តែមិនអាចនឹងយល់សេចក្តី នៃអក្ខរៈនោះបានឡើយ។
(១) ជាពាក្យអាសគ្រាម សម្រាប់ជេរបញ្ចោរ។
             
            
         
        
            
                ID: 636817223980840238 
                
            
            
                ទៅកាន់ទំព័រ៖