ព្រះត្រៃបិដក ភាគ ១៨

មាន​សត្វ​ម្នាក់​ ​ចូល​ទៅ​រក​សត្វ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​បបួល​សត្វ​នោះ​ ​ដូច្នេះ​ថា​ ​នែ​សត្វ​ដ៏​ចំរើន​ ​អ្នក​ចូរ​មក​ ​យើង​នឹង​ទៅ​នាំ​យក​ស្រូវសាលី​ជា​ ​អាហារ​។​ ​សត្វ​នោះ​ ​ឆ្លើយតប​ថា​ ​នែ​សត្វ​ដ៏​ចំរើន​ ​ណ្ហើយ​កុំ​ ​ខ្ញុំ​បាន​នាំ​យក​ស្រូវសាលី​ ​ក្នុង​វេលា​ល្ងាច​តែម្តង​ ​ហើយ​ទុក​បរិភោគ​ ​ក្នុង​វេលា​ព្រឹក​ផង​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ទើប​សត្វ​នោះ​ ​បាន​យកតម្រាប់តាម​សត្វ​នោះ​ ​ក៏​ទៅ​នាំ​យក​ស្រូវសាលី​មក​ ​ដោយ​គិតថា​ ​យីអើ​ ​ការដែល​នាំ​យក​ស្រូវសាលី​ ​មក​តែម្តង​ប៉ុណ្ណោះ​ ​សម្រាប់​បរិភោគ​ ​បាន​ពីរ​ថ្ងៃ​យ៉ាងនេះ​ ​ជា​ការ​ស្រួល​មែន​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​គ្រានោះ​ឯង​ ​មាន​សត្វ​មា្នក់​ទៀត​ ​ចូល​ទៅ​រក​សត្វ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​បបួល​សត្វ​នោះ​ ​ដូច្នេះ​ថា​ ​នែ​សត្វ​ដ៏​ចំរើន​ ​អ្នក​ចូរ​មក​ ​យើង​នឹង​ទៅ​នាំ​យក​ស្រូវសាលី​ ​ជា​អាហារ​។​ ​សត្វ​នោះ​ ​ឆ្លើយតប​ថា​ ​នែ​សត្វ​ដ៏​ចំរើន​ ​ណ្ហើយ​កុំ​ ​ខ្ញុំ​បាន​នាំ​យក​ ​ស្រូវសាលី​ក្នុង​វេលា​ល្ងាច​តែម្តង​ ​ហើយ​ទុក​បរិភោគ​វេលា​ព្រឹក​ផង​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ទើប​សត្វ​នោះ​ ​យកតម្រាប់តាម​សត្វ​នោះ​ ​ក៏​នាំ​យក​ស្រូវសាលី​មក​ ​ដោយ​គិតថា​ ​យីអើ​ ​ការដែល​នាំ​យក​ស្រូវសាលី​ ​មក​តែម្តង​ប៉ុណ្ណោះ​ ​សម្រាប់​បរិភោគ​ ​បាន​បួន​ថ្ងៃ​យ៉ាងនេះ​ ​ជា​ការ​ស្រួល​មែន​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​គ្រានោះ​ឯង​ ​មាន​សត្វ​ម្នាក់ទៀត​ ​ចូល​ទៅ​រក​សត្វ​នោះ
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636817224508020391
ទៅកាន់ទំព័រ៖