ព្រះត្រៃបិដក ភាគ ១៨
ទ្រុល មានផ្លែទុំឡើងវិញ ពួកយើងនាំយកស្រូវសាលី ត្រង់ទីណាមកក្នុងវេលាព្រឹក សម្រាប់បរិភោគ ក្នុងវេលាព្រឹក លុះវេលាល្ងាច ទីនោះក៏មានស្រូវសាលីដុះទ្រុបទ្រុល មានផ្លែទុំឡើងវិញ ទីនោះក៏ប្រាកដ ហាក់ដូចជាមិនបានច្រូតឡើយ កាលពួកយើងទាំងនោះ បរិភោគស្រូវសាលីកើតឯង យកស្រូវសាលីនោះជាចំណី យកស្រូវសាលីនោះ ជាអាហារ ក៏ឋិតនៅអស់កាលជាយូរអង្វែង ស្រាប់តែកុណ្ឌក រុំពទ្ធ័អង្ករ ទាំងអង្កាមក៏រុំពទ្ធ័អង្ករ សូម្បីទីដែលច្រូត ក៏មិនដុះឡើងវិញប្រាកដ ពេញដូចដើម ស្រូវសាលីទាំងឡាយ ក៏ដុះមួយគុម្ពៗ (ហាក់ដូចជាគេចងជាបាច់) ព្រោះហេតុនៃធម៌ទាំងឡាយ ជាអកុសលដ៏លាមក កើតប្រាកដ ដល់យើងទាំងឡាយនោះ បើដូច្នោះ គួរតែយើងចែកស្រូវសាលីគ្នា គួរតែបោះព្រំខណ្ឌ។ ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ លំដាប់នោះឯង សត្វទាំងឡាយ ក៏នាំគ្នាចែកស្រូវសាលី បោះព្រំខណ្ឌដោយខ្លូនៗ។
[៦២] ម្នាលវាសេដ្ឋៈ និងភារទ្វាជៈ គ្រានោះ មានសត្វម្នាក់ ជាតិជាអ្នកលេះលោះ លាក់សំចៃ ចំណែករបស់ខ្លូនទុក លួចយកចំណែករបស់អ្នកដទៃ ដែលគេមិនបានឲ្យ មកបរិភោគ។ សត្វទាំងឡាយ ក៏បានចាប់សត្វនោះ លុះចាប់បានហើយ ក៏ស្តីឲ្យដូច្នេះថា ឱសត្វអើយ ឯងធ្វើអំពើអាក្រក់ ណាស់ មិនគួរបើឯងលាក់សំចៃចំណែករបស់ខ្លួនទុក លួច
ID: 636817225730940338
ទៅកាន់ទំព័រ៖