ព្រះត្រៃបិដក ភាគ ១៨
ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្តលិច្ឆវិបុត្រ បានចូលទៅរកអចេលកឡារមជ្ឈកៈ លុះចូលទៅដល់ហើយ ក៏សួរប្រស្នានឹងអចេលកឡារមជ្ឈកៈ។ លុះសុនក្ខត្តលិច្ឆវិបុត្រសួរប្រស្នាយ៉ាងនោះហើយ អចេលកឡារមជ្ឈកៈ ក៏ឆ្លើយដោះស្រាយប្រស្នានោះមិនរួច កាលបើឆ្លើយមិនរួចហើយ ក៏ធ្វើនូវសេចក្តីក្រេវក្រោធផង ប្រទូស្តផង សេចក្តីមិនត្រេកអរផង ឲ្យប្រាកដឡើង។ ម្នាលភគ្គវៈ លំដាប់នោះឯង សុនក្ខត្តលិច្ឆវិបុត្រ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ បានដេញដោល នូវអរហន្តសមណៈ មានសភាពដ៏ល្អ ធ្វើដូចម្តេចហ្ន៎ អំពើដែលប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខអស់កាលជាយូរអង្វែង កុំបីមានដល់អាត្មាអញឡើយ។ ម្នាលភគ្គវៈ លំដាប់នោះ សុនក្ខត្តលិច្ឆវិបុត្រ បានចូលមករកតថាគត លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំតថាគត រួចអង្គុយក្នុងទីសមគួរ។ ម្នាលភគ្គវៈ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ តថាគត ក៏បានពោលពាក្យនេះថា ម្នាលមោឃបុរស អ្នកមិនសមបើមកប្តេជ្ញាខ្លួន ថាជាសក្យបុត្តិយ៍សោះឡើយ។ សុនក្ខត្តលិច្ឆវិបុត្រ បាននិយាយថា បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុអ្វី បានជាព្រះមានព្រះភាគ ទ្រង់បន្ទោសខ្ញុំ
ID: 636817144877315776
ទៅកាន់ទំព័រ៖