ព្រះត្រៃបិដក ភាគ ១៨

សំឡឹង​អារម្មណ៍​ ​ក្នុង​ជំរំ​ស្លឹក​ទាំងឡាយ​ ​ក្នុង​ព្រៃរំលោង​បាន​ ​ក៏​ចូល​មកកាន់​ស្រុក​ជិត​ ​និគម​ជិត​ ​តាក់តែង​បង្រៀន​នូវ​គន្ថៈ​ ​រួច​ត្រឡប់ទៅវិញ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​សត្វ​ទាំងនេះ​ ​រមែង​មិន​សំឡឹង​អារម្មណ៍​ ​ក្នុង​កាល​ឥឡូវនេះ​ ​សត្វ​ទាំងនេះ​ ​រមែង​មិន​សំឡឹង​អារម្មណ៍​ ​ក្នុង​កាល​ឥឡូវនេះ​ ​ព្រោះហេតុនោះ​ឯង​ ​ទើប​អក្ខរៈ​ទី៣​ ​ក៏​កើតឡើង​ថា​ ​អ​ជ្ឈាយិ​កា​ ​អ​ជ្ឈាយិ​កា​ ​(​អ្នក​មិន​សំឡឹង​អារម្មណ៍​)​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ក្នុង​សម័យ​នោះ​ ​ការ​ទ្រទ្រង់​ ​និង​ការ​បង្រៀន​នូវ​មន្ត​ ​គេ​សន្មត​ថា​ ​ជា​ការ​ថោកទាប​ទេ​ ​តែ​ក្នុង​កាល​ឥឡូវនេះ​ ​ការ​ទ្រទ្រង់​ ​និង​ការ​បង្រៀន​នូវ​មន្ត​នោះ​ ​គេ​សន្មត​ថា​ ​ជា​ការ​ប្រសើរ​វិញ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ហេតុ​ដូច្នោះឯង​ ​អក្ខរៈ​ដែល​ជា​ច្បាប់​ចាស់​ ​បាន​កើតឡើង​ ​ដល់​ព្រាហ្មណ​មណ្ឌល​នោះ​ ​យ៉ាងនេះ​។​ ​ការ​កើត​នៃ​អក្ខរៈ​ដល់​ពួក​សត្វ​ទាំងនោះ​ឯង​ ​ដូចគ្នានឹង​សត្វ​ទាំងឡាយ​ដទៃ​ដែរ​ ​មិនមែន​ខុសគ្នា​ទេ​ ​កើតឡើង​ដោយ​ធម៌​តែ​ម៉្យាង​ប៉ុណ្ណោះ​ឯង​ ​មិនមែន​ដោយ​ខុស​ធម៌​ទេ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​ព្រោះថា​ ​ធម៌​ជា​គុណ​ដ៏​ប្រសើរ​បំផុត​ ​ក្នុង​ប្រជុំជន​ ​ទាំង​បច្ចុប្បន្ន​ ​និង​បរលោក​។​
 [​៦៥​]​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​បណ្តា​សត្វ​ទាំងអស់​នោះ​ឯង​ ​សត្វ​ពួក​ខ្លះ​ប្រព្រឹត្ត​កាន់​នូវ​មេថុនធម្ម​ ​ហើយ​ប្រកបការងារ​ផ្សេងគ្នា​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​សត្វ​ទាំងឡាយ​ ​ប្រព្រឹត្ត​កាន់​នូវ​មេថុនធម្ម​ ​ហើយ​
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636817227977338825
ទៅកាន់ទំព័រ៖