ព្រះត្រៃបិដក ភាគ ១៨

ស្លាប់​ ​ក៏បាន​ទទួល​សុខ​ខ្លះ​ ​ទុក្ខ​ខ្លះ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​មាន​ព្រាហ្មណ៍​ខ្លះ​ ​ជា​អ្នកធ្វើ​អំពើ​ទាំងពីរ​ ​ដោយ​កាយ​ ​ធ្វើអំពើ​ទាំងពីរ​ដោយ​វាចា​ ​ធ្វើអំពើ​ទាំងពីរ​ដោយចិត្ត​ ​មាន​ទិដ្ឋិ​ច្រឡំ​គ្នា​ផ្សេង​ៗ​ ​ប្រកាន់​នូវ​កម្ម​ដែល​ច្រឡំ​គ្នា​ផ្សេង​ៗ​ ​ព្រោះហេតុតែ​ប្រកាន់​នូវ​កម្ម​ ​ដែល​ច្រឡំ​គ្នា​ផ្សេង​ៗ​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏បាន​ទទួល​សុខ​ខ្លះ​ ​ទុក្ខ​ខ្លះ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​មាន​វេស្សៈ​ខ្លះ​ ​ជា​អ្នកធ្វើ​អំពើ​ទាំងពីរ​ ​ដោយ​កាយ​ ​ធ្វើអំពើ​ទាំងពីរ​ដោយ​វាចា​ ​ធ្វើអំពើ​ទាំងពីរ​ដោយចិត្ត​ ​មាន​ទិដ្ឋិ​ច្រឡំ​គ្នា​ផ្សេង​ៗ​ ​ប្រកាន់​នូវ​កម្ម​ ​ដែល​ច្រឡំ​គ្នា​ផ្សេង​ៗ​ ​ព្រោះហេតុតែ​ប្រកាន់​នូវ​កម្ម​ ​ដែល​ច្រឡំ​គ្នា​ផ្សេង​ៗ​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏បាន​ទទួល​សុខ​ខ្លះ​ ​ទុក្ខ​ខ្លះ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​មាន​សុទ្ទៈ​ខ្លះ​ ​ជា​អ្នកធ្វើ​អំពើ​ទាំងពីរ​ ​ដោយ​កាយ​ ​ធ្វើអំពើ​ទាំងពីរ​ដោយ​វាចា​ ​ធ្វើអំពើ​ទាំងពីរ​ដោយចិត្ត​ ​មាន​ទិដ្ឋិ​ច្រឡំ​គ្នា​ផ្សេង​ៗ​ ​ប្រកាន់​នូវ​កម្ម​ ​ដែល​ច្រឡំ​គ្នា​ផ្សេង​ៗ​ ​ព្រោះហេតុតែ​ប្រកាន់​នូវ​កម្ម​ ​ដែល​ច្រឡំ​គ្នា​ផ្សេង​ៗ​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​ក៏បាន​ទទួល​សុខ​ខ្លះ​ ​ទុក្ខ​ខ្លះ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​និង​ភារ​ទ្វា​ជៈ​ ​មាន​សមណៈ​ខ្លះ​ ​ជា​អ្នកធ្វើ​អំពើ​ទាំងពីរ​ ​ដោយ​កាយ​ ​ធ្វើអំពើ​ទាំងពីរ​ដោយ​វាចា​ ​ធ្វើអំពើ​ទាំងពីរ​ដោយចិត្ត​ ​មាន​ទិដ្ឋិ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636817229314875328
ទៅកាន់ទំព័រ៖