ព្រះត្រៃបិដក ភាគ ១៨

ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​សារីបុត្រ​ ​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ទាំងឡាយ​ ​ដែល​នឹង​មាន​ក្នុង​ខាងមុខ​ ​អ្នក​បាន​កំណត់​នូវ​ព្រះហឫទ័យ​របស់​ ​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​មាន​ព្រះ​ភាគ​ទាំងអស់​នោះ​ ​ដោយចិត្ត​ ​(​របស់​ខ្លួន​)​ថា​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​នឹង​មាន​សីល​យ៉ាងនេះ​ក្តី​ ​និង​មានធម៌​យ៉ាងនេះ​ក្តី​ ​ដែរ​ឬ​។​ ​នឹង​មាន​បញ្ញា​យ៉ាងនេះ​។​ ​នឹង​មាន​វិហារធម៌​យ៉ាងនេះ​។​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​នឹង​មាន​វិមុត្តិ​យ៉ាងនេះ​ ​ដូ​ច្នេះ​ៗ​ ​ដែរ​ឬ​។​ ​ព្រះ​សារីបុត្ត​ក្រាបបង្គំទូល​ថា​ ​ដំណើរ​នុ៎ះ​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​សារីបុត្រ​ ​តថាគត​ ​ដែល​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ ​ក្នុង​កាល​ឥឡូវនេះ​ ​អ្នក​បាន​កំណត់​នូវ​ចិត្ត​របស់​តថាគត​ ​ដោយចិត្ត​ ​(​របស់​ខ្លួន​)​ ​ថា​ ​ព្រះមានព្រះភាគ​ ​មាន​សីល​យ៉ាងនេះ​ក្តី​ ​មានធម៌​យ៉ាងនេះ​ក្តី​។​ ​មាន​បញ្ញា​យ៉ាងនេះ​។​ ​មាន​វិហារធម៌​យ៉ាងនេះ​។​ ​ព្រះមានព្រះភាគ​ ​មាន​វិមុត្តិ​យ៉ាងនេះ​ ​ដូ​ច្នេះ​ៗ​ដែរ​ឬ​។​ ​ព្រះ​សារីបុត្ត​ ​ក្រាបបង្គំទូល​ថា​ ​ដំណើរ​នុ៎ះ​ ​មិនមែន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​សារីបុត្រ​ ​អ្នក​មិន​មាន​ចេ​តោ​បរិ​យញ្ញា​ណ​ ​គឺ​ប្រាជ្ញា​ជា​គ្រឿង​កំណត់​ដឹង​នូវ​ចិត្ត​ ​ក្នុង​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ​នេះ​ ​ដែល​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ទេ​ ​កាលបើ​មិន​មាន​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636817232197320194
ទៅកាន់ទំព័រ៖