ព្រះត្រៃបិដក ភាគ ១៨

 [​៧៥​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​នៅ​មានត​ទៅទៀត​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ដោយ​ទេសនា​ណ​ ​ទេសនា​នុ៎ះ​ ​ប្រសើរ​ក្រៃលែង​ ​បណ្តា​ធម៌​ទាំងនោះ​ ​កុសលធម៌​នោះ​តើ​ដូចម្តេច​ ​កុសលធម៌​នោះ​ ​គឺ​សតិ​ប្ប​ដ្ឋាន៤​ ​សម្ម​ប្ប​ធាន៤​ ​ឥទ្ធិបាទ៤​ ​ឥន្ទ្រិយ៥​ ​ពលៈ៥​ ​ពោជ្ឈង្គ៧​ ​មគ្គ​ដ៏​ប្រសើរ​ប្រកបដោយ​អង្គ៨​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ធ្វើឲ្យ​ច្បាស់​នូវ​ចេ​តោ​វិមុត្ត​ ​និង​បញ្ញា​វិមុត្ត​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​របស់​ខ្លួន​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​ទេសនា​ដ៏​ប្រសើរ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​នូវ​ទេសនា​នោះ​ ​ឥតមាន​សល់​ ​កាល​ព្រះមានព្រះភាគ​ ​ជ្រាប​ច្បាស់​នូវ​ទេសនា​នោះ​ ​ឥតមាន​សេសសល់​ហើយ​ ​ក៏​នឹង​រក​បុគ្គល​ដែល​គួរ​ដឹង​ច្បាស់​ជាង​ព្រះអង្គ​នោះ​ទៅទៀត​គ្មាន​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯទៀត​ ​កាលបើ​ដឹង​ ​ក៏​នឹង​ដឹង​ជាង​ព្រះមានព្រះភាគ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​មិន​មាន​ដែរ​។​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636817233266511348
ទៅកាន់ទំព័រ៖