ព្រះត្រៃបិដក ភាគ ១៨

 [​៨២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​នៅ​មានត​ទៅទៀត​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ក្នុង​បដិបទា​ទាំងឡាយ​ ​ដោយ​ទេសនា​ណា​ ​ទេសនា​នុ៎ះ​ ​ប្រសើរ​ក្រៃលែង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បដិបទា​នេះ​ ​មាន៤យ៉ាង​ ​គឺ​ទុក្ខា​បដិបទា​ ​ទន្ធា​ភិ​ញ្ញា១​ ​ទុក្ខា​បដិបទា​ ​ខិ​ប្បា​ភិ​ញ្ញា១​ ​សុខា​បដិបទា​ ​ទន្ធា​ភិ​ញ្ញា១​ ​សុខា​បដិបទា​ ​ខិ​ប្បា​ភិ​ញ្ញា១​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បណ្តា​បដិបទា​ទាំង៤នោះ​ ​បដិបទា​ណា​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ត្រាស់​ដឹង​បាន​ដោយ​យឺតយូរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បដិបទា​នេះឯង​ ​រមែង​ប្រាកដ​ថា​ ​ថោកទាប​ ​ដោយ​ចំណែក​ទាំងពីរ​ ​គឺ​ប្រកបដោយ​សេចក្តី​លំបាក​ផង​ ​យឺតយូរ​ផង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បណ្តា​បដិបទា​ទាំងនោះ​ ​បដិបទា​ណា​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​តែ​ត្រាស់​ដឹង​បាន​ដោយ​ឆាប់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បដិបទា​នេះឯង​ ​រមែង​ប្រាកដ​ថា​ ​ថោកទាប​ ​ព្រោះ​ប្រកបដោយ​សេចក្តី​លំបាក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បណ្តា​បដិបទា​ទាំងនោះ​ ​បដិបទា​ណា​ ​ប្រកបដោយ​សេចក្តី​ងាយ​ ​តែ​ត្រាស់​ដឹង​បាន​ដោយ​យឺតយូរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បដិបទា​នេះឯង​ ​រមែង​ប្រាកដ​ថា​ ​ថោកទាប​ ​ព្រោះ​ត្រាស់​ដឹង​ដោយ​យឺតយូរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បណ្តា​បដិបទា​ទាំងនោះ​ ​បដិបទា​ណា​ ​ប្រកបដោយ​សេចក្តី​ងាយ​ ​ទាំង​ត្រាស់​ដឹង​បាន​ដោយ​ឆាប់​ ​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636817237416258700
ទៅកាន់ទំព័រ៖