ព្រះត្រៃបិដក ភាគ ១៨

 [​៨៦​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ខាងមុខ​ ​នៅ​មានត​ទៅទៀត​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ក្នុង​វិមុត្តិ​ញ្ញាណ​ ​របស់​បុគ្គល​ដទៃ​ ​ដោយ​ទេសនា​ណា​ ​ទេសនា​នុ៎ះ​ ​ប្រសើរ​ក្រៃលែង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​បុគ្គល​ដទៃ​ ​ព្រោះ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះហឫទ័យ​ ​ចំពោះ​ព្រះអង្គ​ថា​ ​បុគ្គល​នេះ​ ​ជា​សោតាបន្ន​បុគ្គល​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ​ទាំងឡាយ៣ប្រការ​ ​មាន​កិរិយា​មិន​ធ្លាក់ចុះ​ ​ជា​ធម្មតា​ ​ជា​បុគ្គល​ទៀង​ ​មាន​កិរិយា​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​បុគ្គល​ដទៃ​ ​ព្រោះ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះហឫទ័យ​ ​ចំពោះ​ព្រះអង្គ​ថា​ ​បុគ្គល​នេះ​ ​ជាស​ក​ទា​គាមិ​បុគ្គល​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ​ទាំងឡាយ៣ប្រការ​ ​ទាំង​ស្រាលស្តើង​ចាក​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​នឹង​មកកាន់​លោក​នេះ​ម្តង​ទៀត​ ​ទើប​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ជ្រាប​បុគ្គល​ដទៃ​ ​ព្រោះ​ទ្រង់​ធ្វើ​ទុក​ក្នុង​ព្រះហឫទ័យ​ ​ចំពោះ​ព្រះអង្គ​ថា​ ​បុគ្គល​នេះ​ ​ជា​ឱប​បា​តិកៈ​ ​(​ជា​អនាគាមិ​បុ​គ្គ​ល៌​)​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ​ទាំងឡាយ​ ​ជា​ចំណែកខាង​ក្រោម៥ប្រការ​ ​នឹង​បរិនិព្វាន​ក្នុង​ភព​នោះ​ ​មិន​ត្រឡប់​ចាកលោក​នោះ​ ​ជា​ធម្មតា១​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​បុគ្គល​ដទៃ​ ​ព្រោះ​ទ្រង់​ធ្វើ​ទុក​ក្នុង​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636817238585115555
ទៅកាន់ទំព័រ៖