ព្រះត្រៃបិដក ភាគ ១៨

ច្រើនជាង១០០ជាតិ​ខ្លះ​ ​ច្រើនជាង១ពាន់​ជាតិ​ខ្លះ​ ​ច្រើនជាង១សែន​ជាតិ​ខ្លះ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​កើត​ក្នុង​ភព​ឯនោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​អាត្មាអញ​នោះ​ ​លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​បាន​ទៅ​កើត​ក្នុង​ភព​ឯនោះ​ ​ដែល​ទៅ​កើត​ក្នុង​ភព​នោះ​ ​អាត្មាអញ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​អាត្មាអញ​នោះ​ ​លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ទើបបាន​មក​កើត​ក្នុង​ភព​នេះ​។​ ​បុគ្គល​នោះ​ ​រមែង​រលឹក​នូវ​ជាតិ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅក្នុង​កាលមុន​ ​ជាច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​ ​បុគ្គល​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​តែង​ដឹង​នូវ​អតីតកាល​ថា​ ​លោកវិនាស​ ​ឬ​លោក​ចំរើន​ ​ដូច្នេះ​។​ ​អាត្មាអញ​ ​តែង​ដឹង​នូវ​អនាគតកាល​ថា​ ​លោក​នឹង​វិនាស​ ​ឬ​លោក​នឹង​ចំរើន​ដូច្នេះ​។​ ​បុគ្គល​នោះ​ ​និយាយ​ថា​ ​ខ្លួន​ ​និង​លោក​ជាស​ភាព​ទៀងទាត់​ ​ផុតពូជ​ធារ​ ​ឋិតនៅ​ដូច​ភ្នំ​ ​ឋិតនៅ​ដូច​សសរ​គោល​ ​ចំណែក​សត្វ​ទាំងឡាយ​នោះ​ ​តែង​ត្រាច់​ទៅ​ ​អន្ទោល​ទៅ​ ​ច្យុត​កើតមាន​នៅ​ប្រាកដ​ស្មើ​ ​ដូច​សស្ស​តិ​វត្ថុ​។​ ​នេះ​ជា​សស្ស​ត​វាទ​ទី១​។​
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636817239086284220
ទៅកាន់ទំព័រ៖