ព្រះត្រៃបិដក ភាគ ១៨

ជា​គ្រឿង​ដុត​កិលេស​។​បេ​។​ ​កាលបើ​ចិត្ត​ដំ​កល់​នៅ​មាំ​ហើយ​យ៉ាងណា​ ​ក៏បាន​នូវ​ចេ​តោស​មា​ធិ​ ​មាន​សភាព​យ៉ាងនោះ​ ​រលឹក​នូវ​ជាតិ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​ជាច្រើន​ជាតិ​ ​គឺ​រលឹក​បាន១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​ ​៣ជាតិ​ខ្លះ​ ​៤ជាតិ​ខ្លះ​ ​៥ជាតិ​ខ្លះ​ ​១០ជាតិ​ខ្លះ​ ​២០ជាតិ​ខ្លះ​ ​៣០ជាតិ​ខ្លះ​ ​៤០ជាតិ​ខ្លះ​ ​៥០ជាតិ​ខ្លះ​ ​១០០ជាតិ​ខ្លះ​ ​១០០០ជាតិ​ខ្លះ​ ​១០០០០០ជាតិ​ខ្លះ​ ​រលឹក​បាន​ច្រើន​សំ​វដ្ត​កប្ប​ខ្លះ​ ​ច្រើន​វិ​វដ្ត​កប្ប​ខ្លះ​ ​ច្រើន​សំ​វដ្ត​កប្ប​វិ​វដ្ត​កប្ប​ខ្លះ​។​បេ​។​ ​បុគ្គល​នោះ​ ​រមែង​រលឹក​នូវ​ជាតិ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅក្នុង​កាលមុន​ ​ជាច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ឥតមាន​បុគ្គល​ណាមួយ​ ​អាច​រាប់​អត្តភាព​របស់​ពួក​សត្វ​ ​ដែល​ធ្លាប់​កើត​ ​ក្នុង​រូបភព​ ​អរូបភព​ ​សញ្ញិ​ភព​ ​អសញ្ញិ​ភព​ ​និ​ងនេវសញ្ញិ​នា​សញ្ញិ​ភព​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636817240188637271
ទៅកាន់ទំព័រ៖