ព្រះត្រៃបិដក ភាគ ១៨
ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត តិះដៀលនូវពួកព្រះអរិយបុគ្គល ប្រកាន់ខាងមិច្ឆាទិដ្ឋិ កាន់យកនូវកម្មជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ចំណែកខាងពួកសត្វទាំងនេះ ជាអ្នកប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលនូវពួកព្រះអរិយបុគ្គល ប្រកាន់ខាងសម្មាទិដ្ឋិ កាន់យកនូវកម្ម ជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើតក្នុងសុគតិសួគ៌ទេវលោក។ បុគ្គលនោះ រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត និងចាប់បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ លើសលែងជាងចក្ខុ របស់មនុស្សសាមញ្ញ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន នេះជាទេសនាដ៏ប្រសើរ ក្នុងចុតូបបាតញ្ញាណ របស់សត្វទាំងឡាយ។
[៩០] បពិត្រព្រះអង្គដ៏ចំរើន ពាក្យខាងមុខ នៅមានតទៅទៀត ព្រះមានព្រះភាគ សំដែងនូវធម៌ ក្នុងឥទ្ធិវិធា (វិធីនៃឫទ្ធិ) ទាំងឡាយ ដោយទេសនាណា ទេសនានុ៎ះ ប្រសើរក្រៃលែង។ បពិត្រព្រះអង្គ
ID: 636817240736768623
ទៅកាន់ទំព័រ៖