ព្រះត្រៃបិដក ភាគ ១៨
មិនបែកធ្លាយ ដូចជាដើរលើផែនដីក៏បាន ពែនភ្នែនចង្ក្រម ឯអាកាស ដូចសត្វបក្សីក៏បាន។ ស្ទាបអង្អែល ចាប់ពាល់ព្រះចន្ទ្រ និងព្រះអាទិត្យនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយដៃខ្លួនឯងក៏បាន ញុំាងកាយឲ្យប្រព្រឹត្តទៅ រហូតដល់ព្រហ្មលោកក៏បាន។ បពិត្រព្រះអង្គដ៏ចំរើន នេះជាឫទ្ធិប្រកបដោយអាសវៈ ប្រកបដោយឧបធិ ដែលមិនហៅថា ឫទ្ធិរបស់ព្រះអរិយៈឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះឫទ្ធិមិនមានអាសវៈ មិនមានឧបធិ ដែលហៅថា ឫទ្ធិរបស់ព្រះអរិយៈនោះ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើភិក្ខុក្នុងសាសនានេះ ប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ថា មិនជាបដិកូល ក្នុងរបស់ជាបដិកូល ដូច្នេះ រមែងជាអ្នកសំគាល់ថា មិនជាបដិកូល ក្នុងរបស់ជាបដិកូលនោះ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ថា ជាបដិកូល ក្នុងរបស់មិនជាបដិកូល ដូច្នេះ រមែងជាអ្នកសំគាល់ថា ជាបដិកូល ក្នុងរបស់មិនជាបដិកូលនោះ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ថា មិនជាបដិកូល ក្នុងរបស់ជាបដិកូល និងមិនជាបដិកូល ដូច្នេះ រមែងជាអ្នកសំគាល់ថា មិនជាបដិកូល ក្នុងរបស់ជាបដិកូល និងមិនជាបដិកូលនោះ បើភិក្ខុ
ID: 636817241450539448
ទៅកាន់ទំព័រ៖