ព្រះត្រៃបិដក ភាគ ១៨

តថាគត​ពោល​ថា​ ​ម្នាល​មោឃបុរស​ ​កាលបើ​ហេតុ​យ៉ាងនោះ​ទេ​ ​ចុះ​ដូចម្តេច​ក៏​អ្នក​និយាយ​នឹង​តថាគត​ ​ដែល​ជា​អ្នកធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ជាង​ធម៌​របស់​មនុស្ស​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​មិន​ធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ជាង​ធម៌​របស់​មនុស្ស​ ​ដល់​ខ្ញុំ​ព្រះអង្គ​សោះ​ ​ម្នាល​មោឃបុរស​ ​អ្នក​ចូរ​មើលចុះ​ ​អំពើ​នេះ​ ​ជា​កំហុស​របស់​អ្នក​ហើយ​។​ ​ម្នា​លភ​គ្គ​វៈ​ ​ឯ​សុ​នក្ខត្ត​លិ​ច្ឆ​វិ​បុត្រ​ ​កាលបើ​តថាគត​ស្តីថា​ឲ្យ​យ៉ាងនេះ​ ​ក៏​គេច​ចេញ​ចាក​ធម្មវិន័យ​នេះ​បាត់​ទៅ​ ​ដូចជា​សត្វ​ដែល​ទៅ​កើត​ក្នុង​អបាយ​ ​ឬទៅ​កើត​ក្នុង​នរក​។​
 [​៦​]​ ​ម្នា​លភ​គ្គ​វៈ​ ​សម័យមួយ​ ​តថាគត​ឋិតនៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នា​ព្រៃ​មហាវ័ន​ ​ជិត​ក្រុង​វេសាលី​ឯណោះ​។​ ​សម័យ​នោះ​ឯង​ ​អ​ចេ​លបា​ដិក​បុត្រ​ ​នៅ​អាស្រ័យ​ក្នុង​ក្រុង​វេសាលី​ ​ជា​អ្នក​បានលាភ​ ​និង​យស​ដ៏​ប្រសើរ​ ​ក្នុង​វជ្ជិ​គ្រាម​។​ ​អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​ពោល​ពាក្យ​ក្នុង​កណ្តាល​បរិសទ្យ​ ​ក្រុង​វេសាលី​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​ជា​ញាណ​វាទ​ ​(​អ្នកពោល​ដោយ​ប្រាជ្ញា​)​ ​ឯ​យើង​ក៏​ជា​ញាណ​វាទ​ដែរ​ ​អ្នក​ដែល​ជា​ញាណ​វាទ​ ​និង​អ្នក​ដែល​ជា​ញាណ​វាទ​ដូចគ្នា​ ​គួរ​នឹង​សំដែង​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ជាង​ធម៌​របស់​មនុស្ស​តគ្នា​ ​តែ​ព្រះសមណគោតម​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636817145856141761
ទៅកាន់ទំព័រ៖