ព្រះត្រៃបិដក ភាគ ១៨

មិនបាន​ត្រាស់​ដឹងខ្លួន​ឯង​ ​ដោយ​ប្រពៃ​ ​ប្រកាស​ទុក​ហើយ​ ​ទាំង​អ្នក​សោត​ ​ក៏​មិនមែន​ជា​អ្នកប្រតិបត្តិ​នូវ​ធម៌​ ​សមគួរ​តាម​ធម៌​ ​មិន​ប្រតិបត្តិ​កោតក្រែង​ ​មិន​ប្រព្រឹត្ត​សមគួរ​តាម​ធម៌​ ​ក្នុង​ធម៌​នោះ​ ​គឺ​ប្រព្រឹត្ត​គេច​ចេញ​ ​ចាក​ធម៌​នោះ​។​ ​ម្នាល​ចុន្ទ​ ​សូម្បី​សាស្តា​ ​ក៏​គួរឲ្យ​អ្នកផង​តិះដៀល​ ​ក្នុង​ហេតុ​នោះ​ ​ទាំង​ធម៌​ ​ក៏​គួរឲ្យ​អ្នកផង​តិះដៀល​ ​ក្នុង​ហេតុ​នោះ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​ ​តែ​ឯ​សាវ័ក​ ​គួរ​គេ​សរសើរ​ ​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​។​ ​ម្នាល​ចុន្ទ​ ​អ្នកណាមួយ​ ​និយាយ​នឹង​សាវ័ក​ ​មាន​សភាព​ដូច្នោះ​ ​យ៉ាងនេះ​ថា​ ​អ្នកមាន​អាយុ​ចូរ​មក​ ​ចូរ​ប្រតិបត្តិ​ធម៌​ ​ដែល​សាស្តា​របស់​អ្នក​បាន​សំដែង​ទុក​ហើយ​ ​បាន​បញ្ញត្តទុក​ហើយ​យ៉ាងនោះ​ចុះ​។​ ​បុគ្គល​ណាប​បួល​ក្តី​ ​បបួល​នូវ​បុគ្គល​ណា​ក្តី​ ​បុគ្គល​ណា​ ​ដែលគេ​បបួល​ហើយ​ ​ប្រតិបត្តិ​តាម​ដូច្នោះ​ក្តី​ ​ពួក​បុគ្គល​ទាំងអស់​នោះ​ ​រមែង​បាន​នូវ​បាប​ដ៏​ច្រើន​។​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ចុន្ទ​ ​ព្រោះ​ដំណើរ​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​ ​ក្នុង​ធម្មវិន័យ​ ​ដែល​សាស្តា​សំដែង​មិនល្អ​ហើយ​ ​ប្រកាស​ទុក​មិនល្អ​ហើយ​ ​មិនមែន​ជា​និយ្យានិកធម៌​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ ​ដែល​បុគ្គល​មិនបាន​ត្រាស់​ដឹងខ្លួន​ឯង​ ​ដោយ​ប្រពៃ​ ​ប្រកាស​ទុក​ហើយ​។​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636817245820919420
ទៅកាន់ទំព័រ៖