ព្រះត្រៃបិដក ភាគ ១៨

យ៉ាងនេះ​ ​ឈ្មោះថា​ ​ធ្វើ​មរណកាល​ ​ឲ្យ​មាន​សេចក្តី​ក្តៅក្រហាយ​ ​ស្តាយក្រោយ​ ​ដល់​ពួក​សាវ័ក​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះ​ ​(​ពួក​សាវ័ក​នោះ​ ​មាន​សេចក្តី​ស្តាយក្រោយ​ថា​)​ ​ព្រះ​សាស្តា​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​បាន​កើតឡើង​ហើយ​ក្នុង​លោក​ ​ទាំង​ធម៌​សោត​ ​ក៏​ព្រះ​សាស្តា​នោះ​ ​សំដែង​ល្អ​ហើយ​ ​ប្រកាស​ទុក​ល្អ​ហើយ​ ​ជា​និយ្យានិកធម៌​ ​ជា​ធម៌​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ប្រកាស​ទុក​ហើយ​ ​ប៉ុន្តែ​ពួក​យើង​ ​មិនទាន់​យល់​សេចក្តី​ច្បាស់​ ​ក្នុង​ព្រះ​សទ្ធម្ម​ឡើយ​ ​ទាំង​ព្រហ្មចរិយ​ធម៌​ ​ដ៏​បរិបូណ៌​គ្រប់គ្រាន់​ ​ក៏​ព្រះ​សាស្តា​មិនទាន់​បាន​ធ្វើឲ្យ​ច្បាស់​ ​មិនទាន់​ធ្វើឲ្យ​ងាយ​ ​មិនទាន់​បាន​ធ្វើ​ ​ដោយបទ​ចងក្រង​សព្វគ្រប់​ ​មិនទាន់​បាន​ធ្វើឲ្យ​ជា​ធម៌​ ​គួរ​ដឹកនាំ​គ្នា​បាន​ ​ដល់​យើង​ទាំងឡាយ​ ​ដរាប​តែ​ពួក​ទេវតា​ ​និង​មនុស្ស​ ​ក៏​សំដែង​បាន​ ​ដោយ​ប្រពៃ​នៅឡើយ​ ​ព្រះ​សាស្តា​របស់​ពួក​យើង​ ​បាត់បង់​ទៅ​។​ ​ម្នាល​ចុន្ទ​ ​ព្រះ​សាស្តា​មាន​សភាព​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ធ្វើ​មរណកាល​ ​ឲ្យ​មាន​សេចក្តី​ក្តៅក្រហាយ​ ​ស្តាយក្រោយ​ ​ដល់​ពួក​សាវ័ក​។​
 [​១០១​]​ ​ម្នាល​ចុន្ទ​ ​មួយទៀត​ ​ព្រះ​សាស្តា​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​កើតឡើង​ក្នុង​លោក​នេះ​ ​ទាំង​ធម៌​ ​ក៏​ព្រះ​សាស្តា​នោះ​ ​សំដែង​ល្អ​ហើយ​ ​បាន​ប្រកាស​ទុក​ល្អ​ហើយ​ ​ជា​និយ្យានិកធម៌​ ​ជា​ធម៌​ប្រព្រឹត្តទៅ​ ​ដើម្បី​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636817247607921630
ទៅកាន់ទំព័រ៖