ព្រះត្រៃបិដក ភាគ ១៨

ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ម្នាល​ចុន្ទ​ ​ធម៌​ទាំងឡាយ​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ដល់​អ្នក​ ​ព្រោះ​សេចក្តី​ដឹង​ដ៏​ក្រៃលែង​នោះ​ ​តើ​ដូចម្តេច​។​ ​ពួក​អ្នក​ទាំងអស់គ្នា​ ​ត្រូវ​រួមគំនិត​ ​មក​ប្រជុំ​រួបរួម​ផ្ទៀងផ្ទាត់​ ​នូវ​អត្ថ​ដោយ​អត្ថ​ ​ព្យញ្ជនៈ​ ​ដោយ​ព្យញ្ជនៈ​ ​ក្នុង​ពួក​ធម៌​ណា​ ​ដែល​ជាហេតុ​ឲ្យ​ព្រហ្មចារ្យ​នេះ​ ​តាំងនៅ​បាន​មាំមួន​ ​ឋិតឋេរ​អស់​កាលយូរ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ពួក​ធម៌​នោះ​ ​ដូចម្តេច​ខ្លះ​។​ ​ពួក​ធម៌​នោះ​ ​គឺ​ ​សិប្ប​ដ្ឋាន៤​ ​សម្ម​ប្ប​ធាន៤​ ​ឥទ្ធិបាទ៤​ ​ឥន្ត្រិយ៥​ ​ពលៈ៥​ ​សម្ពោ​ជ្ឈង្គ៧​ ​និង​អរិយមគ្គ​ប្រកបដោយ​អង្គ៨​។​ ​ម្នាល​ចុន្ទ​ ​ធម៌​ទាំងឡាយ​នេះឯង​ ​ដែល​តថាគត​ ​បាន​ត្រាស់​ដឹង​ ​សំដែង​ហើយ​ ​ដែល​ពួក​បរិស័ទ​ទាំងអស់​ ​ត្រូវ​រួមគំនិត​ ​ប្រជុំ​រួបរួម​ផ្ទៀងផ្ទាត់​ ​នូវ​អត្ថ​ដោយ​អត្ថ​ ​ព្យញ្ជនៈ​ ​ដោយ​ព្យញ្ជនៈ​ ​ដែល​ជាហេតុ​ឲ្យ​ព្រហ្មចារ្យ​នេះ​ ​ឋិតនៅ​បាន​មាំ​ ​តាំងនៅ​អស់​កាលយូរ​ ​ដើម្បី​ជា​ប្រយោជន៍
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636817250906300287
ទៅកាន់ទំព័រ៖