ព្រះត្រៃបិដក ភាគ ១៨
ពួកព្យញ្ជនៈនេះឯង របស់អត្ថនេះ ជាព្យញ្ជនៈស្រួលជាង អត្ថនេះឯង របស់ពួកព្យញ្ជនៈនុ៎ះ ជាអត្ថស្រួលជាង។ ភិក្ខុមិនត្រូវលើក មិនត្រូវបង្អាប់គេឡើយ។ លុះមិនលើក មិនបង្អាប់គេហើយ គួរពន្យល់គេដោយស្រួលបួល ដើម្បីចាំទុកនូវអត្ថនោះ និងពួកព្យញ្ជនៈនោះ។
[១១០] ម្នាលចុន្ទ បើសង្ឃជាសព្រហ្មចារីដទៃ និយាយធម៌ ក្នុងការនិយាយនោះ បើអ្នកទាំងឡាយ មានសេចក្តីយល់យ៉ាងនេះថា លោកដ៏មានអាយុនេះឯង កាន់យកនូវអត្ថខុស (តែ) សំដែងព្យញ្ជនៈទាំងឡាយត្រូវ។ អ្នកទាំងឡាយ ក៏មិនត្រូវត្រេកអរ មិនត្រូវជំទាស់គេឡើយ។ លុះមិនត្រេកអរ មិនជំទាស់ហើយ ត្រូវនិយាយនឹងគេ យ៉ាងនេះថា ម្នាលអាវុសោ អត្ថនេះ ឬអត្ថនុ៎ះ របស់ពួកព្យញ្ជនៈទាំងនេះ
ID: 636817251475292831
ទៅកាន់ទំព័រ៖