ព្រះត្រៃបិដក ភាគ ១៨
ទាំងមិនឲ្យវេទនាថ្មីកើតឡើងបានផង ការប្រព្រឹត្តទៅ (នៃឥរិយាបថទាំង៤ក្តី) សេចក្តីមិនមានទោសក្តី ការនៅសប្បាយក្តី នឹងមានដល់អាត្មាអញ (ដោយការបរិភោគ នូវចង្ហាន់បិណ្ឌបាតនេះ) ទីសេនាសនៈណា ដែលតថាគតបានអនុញ្ញាតហើយ ដល់អ្នកទាំងឡាយ ទីសេនាសនៈនោះ សមគួរ ដល់អ្នកទាំងឡាយ ដើម្បីការពារនូវត្រជាក់ ដើម្បីការពារនូវកំដៅ ដើម្បីការពារនូវសម្ផ័ស្សរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ ប៉ុណ្ណោះ ដើម្បីបន្ទោបង់ នូវក្រវល់ក្រវាយ ដែលកើតអំពីរដូវ អភិរម្យសម្ងំនៅ ក្នុងកម្មដ្ឋាន ប៉ុណ្ណោះឯង គ្រឿងបរិក្ខារ ជាទីរក្សានូវជីវិត គឺថ្នាំ ជាបច្ច័យ ដល់អ្នកជម្ងឺណា ដែលតថាគត បានអនុញ្ញាតហើយ ដល់អ្នកទាំងឡាយ គ្រឿងបរិក្ខារ ជាទីរក្សានូវជីវិត គឺថ្នាំ ជាបច្ច័យ ដល់អ្នកជម្ងឺនោះ សមគួរដល់អ្នកទាំងឡាយ ដើម្បីការពារ នូវវេទនាទាំងឡាយ ដែលបៀតបៀនផ្សេងៗ ដែលកើតឡើងហើយ ដើម្បីប្រាសចាកទុក្ខខ្លាំង ជាធម្មតា។
ID: 636817252591716687
ទៅកាន់ទំព័រ៖