ព្រះត្រៃបិដក ភាគ ១៨
កាន់ទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ ដោយរូបប្លែក
(១) បាន ពាក្យរបស់ព្រះមានព្រះភាគ នឹងត្រឡប់ទៅជាពាក្យមុសាវិញ។ តថាគតក៏និយាយទៀតថា ម្នាលសុនក្ខត្តៈ វាចាណា មានដំណើរបែកជាពីរផ្លូវ តថាគតគប្បីពោលវាចានោះដែរឬទេ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់បានកំណត់ជ្រាបចិត្តរបស់អចេលបាដិកបុត្រ ដោយព្រះហឫទ័យរបស់ព្រះអង្គថា អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទីចំពោះមុខតថាគតបានឡើយ បើប្រសិនជាអចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះ ហើយគប្បីទៅកាន់ទីចំពោះមុខនៃព្រះសមណគោតមដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ ដូច្នេះឬ ឬក៏ទេវតាទាំងឡាយ មកក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនគួរនឹង។បេ។
(១) អដ្ឋកថា ថា រូបដែលកំបាំងបាត់ មើលមិនឃើញ ឬរូបប្លែក មានរូបសីហៈ និងខ្លាជាដើម។
ID: 636817146994526873
ទៅកាន់ទំព័រ៖