ព្រះត្រៃបិដក ភាគ ១៨
ជាឱបបាតិកៈ (អនាគាមិបុគ្គល)តែងបរិនិព្វានក្នុងភពនោះ មានកិរិយាមិនត្រឡប់ចាកលោកនេះ ជាធម្មតា ព្រោះអស់ទៅ នៃសំយោជនៈ ជាចំណែកខាងក្រោម៥ នេះជាផលទី៣ ជាអានិសង្សទី៣។ ម្នាលអាវុសោ មួយទៀត ភិក្ខុធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ
(១) ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ រមែងសម្រេចសម្រាន្តនៅ ដោយឥរិយាបថ នេះជាផលទី៤ ជាអានិសង្សទី៤។ ម្នាលអាវុសោ ផលទាំង៤នេះ អានិសង្សទាំង៤នេះ រមែងប្រាកដ ដល់ពួកភិក្ខុ អ្នកប្រកបរឿយៗ នូវសុខល្លិកានុយោគ ទាំងនេះឯង។
(១) ចេតោវិមុត្តិ សេចក្តីរួចចាកកិលេសដោយអំណាចចិត្ត គឺវិមុត្តិ មានសមាធិ ជាបទដ្ឋាន សំដៅយកវិមុត្តិ របស់ព្រះអរិយៈ ដែលបានសម្រេចអរូបជ្ឈានណាមួយរួចហើយ ទើបបំពេញវិបស្សនាជាក្រោយ។ បញ្ញាវិមុត្តិ សេចក្តីរួច ដោយអំណាចបញ្ញា គឺវិមុត្តិសម្រេច ដោយការបំពេញតែវិបស្សនាសុទ្ធ ឬបានត្រឹមរូបជ្ឈានណាមួយ ហើយក៏សម្រេចមគ្គផល សំដៅយកវិមុត្តិ របស់ពួកព្រះអរិយៈ ប៉ែកខាងសុក្ខវិបស្សកៈ ក្នុងទីខ្លះ លោកថា ជាឈ្មោះអរហត្តផល ជាមួយគ្នា គឺចេតោវិមុត្តិ សំដៅដល់ការផុតចាករាគៈ បញ្ញាវិមុត្តិ ការផុតចាកអវិជ្ជា។ ក្នុងបរមត្ថទីបនី អដ្ឋកថា អភិធម្ម បញ្ជាក់ថា សុក្ខវិបស្សកៈ ហៅបានតាំងពីព្រះសោតាឡើងទៅ ក្នុងសូត្រនេះ មានបន្ថែមពាក្យថា មិនមានអាសវៈ បន្ទាប់នឹងចេតោវិមុត្តិ បញ្ញាវិមុត្តិផង នាំឲ្យយល់ថា វិមុត្តិទាំងពីរនេះ គង់ហៅបានតាំងពីស្រោតាឡើងទៅដែរ។
ID: 636817254761160772
ទៅកាន់ទំព័រ៖