ព្រះត្រៃបិដក ភាគ ១៨

ប្រយោជន៍​ដល់ហើយ​ ​ដោយលំដាប់​ ​មាន​សំយោជនៈ​ ​ក្នុង​ភព​អស់រលីង​ហើយ​ ​ជា​អ្នក​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​ភិក្ខុ​នោះ​ ​ឈប់​ប្រព្រឹត្ត​កន្លង​ ​នូវ​ហេតុ​ទាំងឡាយ៩យ៉ាង​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ជា​ខីណា​សវៈ​ ​ឈប់​ក្លែង​ផ្តាច់​បង់​សត្វ​ចាក​ជីវិត​ ​ភិក្ខុ​ជា​ខីណា​សវៈ​ ​ឈប់​កាន់​យក​នូវ​វត្ថុ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​ហៅថា​ ​លួច​ ​ភិក្ខុ​ជា​ខីណា​សវៈ​ ​ឈប់​សេព​នូវ​មេថុនធម្ម​ ​ភិក្ខុ​ជា​ខីណា​សវៈ​ ​ឈប់​ពោល​ពាក្យ​មុសាវាទ​ ​ដោយដឹងខ្លួន​ ​ភិក្ខុ​ជា​ខីណា​សវៈ​ ​ឈប់​បរិភោគ​ ​នូវ​កាម​ដែល​ជា​សន្និធិការកៈ​ទាំងឡាយ​ ​ដូច​កាលដែល​ខ្លួន​ ​នៅជា​គ្រហស្ថ​ពីមុន​ ​ភិក្ខុ​ជា​ខីណា​សវៈ​ ​ឈប់​លុះ​ឆន្ទាគតិ​ ​ភិក្ខុ​ជា​ខីណា​សវៈ​ ​ឈប់​លុះ​ទោសាគតិ​ ​ភិក្ខុ​ជា​ខីណា​សវៈ​ ​ឈប់​លុះ​មោហាគតិ​ ​ភិក្ខុ​ជា​ខីណា​សវៈ​ ​ឈប់​លុះ​ភយាគតិ​(​១​)​ ​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ណា​ជា​ព្រះអរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចរិយ​ធម៌​ ​ចប់ស្រេច​ហើយ​ ​មាន​កិច្ច​ធ្វើ​ហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​ដល់ហើយ​ដោយលំដាប់​ ​
​(​១​)​ ​អដ្ឋកថា​ ​សំដៅយក​ការ​បរិភោគ​វត្ថុកាម​ ​គឺ​កាមគុណ៥​ ​មាន​រូប​ជាដើម​ ​និង​កិលេស​កាម​ ​គឺ​កិលេស​ជាហេតុ​ឲ្យ​ប្រាថ្នា​នូវ​រូប​ដើម​ ​ដែល​ខ្លួន​បាន​ធ្វើការ​សន្សំ​មក​រួចហើយ​។​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636817255332393445
ទៅកាន់ទំព័រ៖