ព្រះត្រៃបិដក ភាគ ១៨

មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រំលត់ទុក្ខ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ដឹង​ក្រៃលែង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​ព្រោះហេតុនោះ​ហើយ​ ​បាន​ជា​ព្រះមានព្រះភាគ​ ​មិន​ព្យាករ​ពាក្យ​នោះ​ឡើយ​។​ ​ម្នាល​ចុន្ទ​ ​ហេតុ​ជាទី​តាំង​ ​រមែង​មាន​យ៉ាងនេះ​ ​គឺ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ចុះ​ព្រះសមណគោតម​ ​ព្យាករ​ដូចម្តេច​ទៅវិញ​។​ ​ម្នាល​ចុន្ទ​ ​(​កាលបើ​)​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​អ្នក​ត្រូវ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ព្យាករ​ថា​ ​នេះ​ជា​ទុក្ខ​ ​ដូច្នេះ​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ព្យាករ​ថា​ ​នេះ​ជា​ទុក្ខ​សមុទ័យ​ដូច្នេះ​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ព្យាករ​ថា​ ​នេះ​ជា​ទុក្ខនិរោធ​ដូច្នេះ​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ព្យាករ​ថា​ ​នេះ​ជា​ទុក្ខនិរោធ​គាមិនី​ ​បដិបទា​ដូច្នេះ​។​ ​ម្នាល​ចុន្ទ​ ​ហេតុ​ជាទី​តាំង​ ​រមែង​មាន​យ៉ាងនេះ​ ​គឺ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​ព្រះសមណគោតម​ ​ព្យាករ​ពាក្យ​នុ៎ះ​។​ ​ម្នាល​ចុន្ទ​ ​(​កាលបើ​)​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636817257670637185
ទៅកាន់ទំព័រ៖