ព្រះត្រៃបិដក ភាគ ១៨
មានកេរ្តិ៍ឈ្មោះប្រាកដជាងគេ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគនុ៎ះ ទ្រង់ពុទ្ធដំណើរទៅបិណ្ឌបាត ក្នុងក្រុងវេសាលី ព្រះអង្គត្រឡប់ពីបិណ្ឌបាតមកវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលសំដៅទៅត្រង់អារាមរបស់អចេលបាដិកបុត្រ ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ បពិត្រអ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយ ចូរអញ្ជើញទៅ បពិត្រអ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយចូរអញ្ជើញទៅ ដ្បិតឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស នៃសមណៈទាំងឡាយ មានសភាពដ៏ល្អ មុខជានឹងមានមិនខាន។ ម្នាលភគ្គវៈ គ្រានោះឯង ពួកលិច្ឆវីដែលមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ ក៏ប្រឹក្សាគ្នាដូច្នេះថា ម្នាលគ្នាយើង បានឮថា ឥទ្ធិបាដិហារិយ៍ ជាធម៌ដ៏ប្រសើរក្រៃលែង ជាងធម៌របស់មនុស្ស របស់សមណៈទាំងឡាយ មានសភាពដ៏ល្អ មុខជានឹងមានមិនខាន ម្នាលគ្នាយើង បើដូច្នោះ មានតែយើងទាំងឡាយ នាំគ្នាទៅមើល។ ឯសុនក្ខត្តលិច្ឆវិបុត្រ ក៏ដើរចូលទៅរកពួកព្រាហ្មណមហាសាល និងគហបតី អ្នកសន្សំទ្រព្យ សមណព្រាហ្មណ៍ ដែលមានលទ្ធិផ្សេងៗ មានកេរ្តិ៍ឈ្មោះប្រាកដជាងគេ លុះចូលទៅដល់ហើយ បាននិយាយទៅនឹងសមណព្រាហ្មណ៍ ដែលមានលទ្ធិផ្សេងៗ មានកេរ្តិ៍ឈ្មោះប្រាកដ
ID: 636817147981343316
ទៅកាន់ទំព័រ៖