ព្រះត្រៃបិដក ភាគ ១៨

នឹង​ធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ជាង​ធម៌​របស់​មនុស្ស​បាន៤​ ​យើង​អាច​នឹង​ធ្វើ​បាន៨​ ​បើ​ព្រះសមណគោតម​ ​នឹង​ធ្វើ​ឥទ្ធិ​បាដិហារិយ៍​ ​ជា​ធម៌​ដ៏​ប្រសើរ​ក្រៃលែង​ ​ជាង​ធម៌​របស់​មនុស្ស​បា​នប៉ុន្មានៗ​ ​យើង​អាច​នឹង​ធ្វើ​បាន​ទ្វេ​គុណ​ៗ​ ​ជា​ងនោះៗ​ទៅទៀត​ ​ដូច្នេះ​ឯង​ ​ម្នាល​អាវុសោ​បា​ដិក​បុត្រ​ ​អ្នក​ចូរ​ត្រឡប់ទៅ​កាន់​ទី​ពាក់កណ្តាល​ផ្លូវ​ចុះ​ ​ព្រះសមណគោតម​ ​ទ្រង់​ពុទ្ធដំណើរ​មកដល់​មុនគេ​ទាំងអស់​ហើយ​ ​គង់​សម្រាក​វេលា​ថ្ងៃ​ ​ក្នុង​អារាម​របស់​អ្នកមាន​អាយុ​។​ ​ម្នា​លភ​គ្គ​វៈ​ ​បុរស​នោះ​ ​ទទួលពាក្យ​បរិសទ្យ​នោះ​ថា​ ​អើ​អ្នក​ដ៏​ចំរើន​ ​ហើយក៏​ចូល​ទៅ​រក​អ​ចេ​លបា​ដិក​បុត្រ​ ​ក្នុង​តិ​ណ្ឌុ​ក​ខានុ​បរិ​ព្វា​ជ​កា​រាម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​នឹង​អ​ចេ​លបា​ដិក​បុត្រ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​បា​ដិក​បុត្រ​ ​ចូរ​អ្នក​ត្រឡប់ទៅវិញ​ ​ព្រោះ​ពួក​ស្តេច​លិ​ច្ឆ​វី​ ​សុទ្ធតែ​មាន​កេរ្តិ៍ឈ្មោះ​ប្រាកដ​ជាងគេ​ ​បាន​នាំគ្នា​មក​ហើយ​ ​ពួក​ព្រាហ្មណ​មហាសាល​ ​សុទ្ធតែ​មាន​កេរ្តិ៍ឈ្មោះ​ប្រាកដ​ជាងគេ​ ​ក៏បាន​នាំគ្នា​មក​ដែរ​។​បេ​។​ ​ម្នាល​អាវុសោ​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636817149058214909
ទៅកាន់ទំព័រ៖