ព្រះត្រៃបិដក ភាគ ១៨

សម្មាសម្ពុទ្ធ​ថា​ ​បា​ដិក​បុត្រ​អាក្រក់​ដូចម្តេច​ ​ការ​តតាំង​ ​(​បាដិហារិយ៍​)​ ​របស់​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ដូចម្តេច​។​ ​ម្នា​លភ​គ្គ​វៈ​ ​កាលណា​ ​ជា​លិយៈ​ ​ជា​សិស្ស​ទារុ​បត្តិ​កៈ​ ​មិន​អាច​ឲ្យ​អ​ចេ​លបា​ដិក​បុត្រ​ ​ឃ្លាតចាក​អាសនៈ​នោះ​ ​ដោយ​ពាក្យប្រៀប​ផ្ទឹម​នេះ​ហើយ​។​ ​ទើប​និយា​នឹង​អ​ចេ​លបា​ដិក​បុត្រ​នោះ​ ​យ៉ាងនេះ​ថា​ ​
​ចចក​សំគាល់​ខ្លួន​ថា​ជា​សីហរាជ​ ​បាន​សំគាល់​ខ្លួន​ទៀត​ថា​ ​អាត្មាអញ​ ​ជា​មិគរាជ​ ​ចចក​នោះ​ ​បន្លឺ​នូវ​សម្រែក​ចចក​នោះ​ថា​ ​សម្រែក​ចចក​អាក្រក់​ដូចម្តេច​ទៅ​ ​ចំណែកខាង​សីហនាទ​ ​ដូចម្តេច​ទៅ​។​

 ​[​១០​]​ ​ម្នាល​អាវុសោ​បា​ដិក​បុត្រ​ ​អ្នក​ក៏​ដូច្នោះ​ដែរ​ ​រស់នៅ​ក្នុង​សុ​គតា​បទាន​ ​(​ត្រៃសិក្ខា​ ​ជា​សាសនា​របស់​ព្រះ​សុគត​)​ ​បរិភោគភោជន​ ​ជា​សំណល់​សល់​អំពី​ព្រះ​សុគត​ ​ហើយ​តតាំង​នឹង​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ថា​ ​បា​ដិក​បុត្រ​លាមក​ដូចម្តេច​ ​ការ​តតាំង​របស់​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ដូចម្តេច​ទៅ​។​ ​ម្នា​លភ​គ្គ​វៈ​ ​កាលណា​ ​ជា​លិយៈ​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636817152264488298
ទៅកាន់ទំព័រ៖