ព្រះត្រៃបិដក ភាគ ១៨

 [​១៣​]​ ​ម្នា​លភ​គ្គ​វៈ​ ​តថាគត​ដឹង​ច្បាស់​នូវ​ច្បាប់​ទំ​លាប់​ផង​ ​ដឹង​ច្បាស់​នូវ​គុណវិសេស​ ​ដ៏​លើសលុប​ជាង​នោះ​ទៅទៀត​ផង​(​១​)​ ​កាលដែល​តថាគត​ ​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ហើយ​ ​ក៏​មិនបាន​ប្រកាន់​ខុស​ ​(​ដោយអំណាច​តណ្ហា​ ​ទិដ្ឋិ​ ​និង​មានៈ​)​ទេ​។​ ​លុះ​តថាគត​មិនបាន​ប្រកាន់​ខុស​ ​(​នូវ​ធម៌​នោះ​ហើយ​)​ ​ទើប​ដឹង​ច្បាស់​នូវ​សេចក្តី​រលត់​ ​(​កិលេស​)​ ​ចំពោះខ្លួន​ឯង​ ​កាលបើ​តថាគត​ដឹង​ច្បាស់​ ​នូវ​សេចក្តី​រលត់​ ​នៃ​កិលេស​ហើយ​ ​ក៏​មិនដល់​នូវ​សេចក្តី​វិនាស​ឡើយ​។​ ​សមណព្រាហ្មណ៍​ពួក​មួយ​ ​បញ្ញត្ត​នូវ​ច្បាប់​ទំ​លាប់​ ​ជា​អាចរិយវាទ​ ​ដែល​ព្រះឥសូរ​តាក់តែង​ហើយ​ ​ដែល​ព្រះព្រហ្ម​តាក់តែង​ហើយ​ ​តថាគត​ ​បាន​ចូល​ទៅ​រក​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ហើយ​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នកមាន​អាយុ​ទាំងឡាយ​ ​ឮ​ថា​អ្នក​ទាំងឡាយ​ ​បញ្ញត្ត​នូវ​ច្បាប់​ទំ​លាប់​ ​ជា​អាចរិយវាទ​ ​ដែល​ព្រះឥសូរ​តាក់តែង​ហើយ​ ​ដែល​ព្រះព្រហ្ម​តាក់តែង​ហើយ​ ​ពិតមែន​ឬ​។​ ​ចំណែកខាង​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះដល់​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​ក៏​ប្រាប់​ថា​ ​ព្រះករុណា​ ​ដូច្នេះ​ ​ទើប​តថាគត​ ​សួរ​សមណព្រាហ្មណ៍​ទាំងនោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​ម្នាល​អ្នកមាន​អាយុ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​បញ្ញត្ត​ ​នូវ​ច្បាស់​ទំ​លាប់​ ​ជា​អាចរិយវាទ​ ​ដែល​ព្រះឥសូរ​តាក់តែង​ហើយ​ ​ដែល​ព្រះព្រហ្ម​តាក់តែង​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ដឹង​ច្បាស់​តាំងពី​ ​សីល​ ​សមាធិ​ ​(​បញ្ញា​)​ ​រហូតដល់​សព្វញ្ញុតញ្ញាណ​ ​ដែល​ជា​គុណ​ដ៏​លើសលុប​ ​ជាង​ច្បាប់​ទំ​លាប់​នោះ​ទៅទៀត​។​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636817154080872189
ទៅកាន់ទំព័រ៖