ព្រះត្រៃបិដក ភាគ ១៨

បាន​ទៅ​កើត​ក្នុង​វិមាន​នោះ​ ​ក៏​ជា​សត្វ​កើត​ដោយ​ឈានចិត្ត​ ​មាន​បីតិ​ជា​អាហារ​ ​មាន​រស្មី​ភ្លឺ​ខ្លួនឯង​ ​ត្រាច់​ទៅ​ក្នុង​អាកាស​បាន​ ​ឋិតនៅ​ក្នុង​ទី​ដ៏​ល្អ​ ​តាំងនៅ​អស់​កាលយូរ​អង្វែង​(​១​)​ ​។​ ​សត្វ​ម្នាក់​នោះ​ ​ដែល​ទៅ​កើត​ក្នុង​វិមាន​នោះ​តែម្នាក់ឯង​ ​នៅ​អស់កាលជាយូរអង្វែង​ទៅ​ ​ក៏​មាន​សេចក្តី​ប្រាថ្នា​ ​សេចក្តី​អន្ទះអន្ទែង​ដោយ​តណ្ហា​កើតឡើង​ ​ដូច្នេះ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ឲ្យបាន​ពួក​សត្វ​ដទៃ​ ​មកកាន់​អត្តភាព​ជា​ព្រហ្ម​នេះ​ផង​។​ ​លំដាប់នោះ​ឯង​ ​ពួក​សត្វ​ដទៃ​ច្យុត​ចាក​ពួក​អាភស្សរ​ព្រហ្ម​ ​ព្រោះ​អស់អាយុ​ ​ឬ​បុណ្យ​ ​ហើយ​មក​កើត​ក្នុង​វិមាន​ ​ដែល​សូន្យ​ ​ជាមួយនឹង​សត្វ​នោះ​ដែរ​ ​ឯ​សត្វ​ទាំងនោះ​ ​លុះ​កើត​ក្នុង​ព្រហ្មវិមាន​នោះ​ហើយ​ ​ក៏​ជា​សត្វ​កើត​ដោយ​ឈានចិត្ត​ ​មាន​បីតិ​ជា​អាហារ​ ​មាន​រស្មី​ភ្លឺ​ខ្លួនឯង​ ​ត្រាច់​ទៅ​ក្នុង​អាកាស​បាន​ ​ឋិតនៅ​ក្នុង​ទី​ដ៏​ល្អ​ ​តាំងនៅ​អស់​កាលយូរ​អង្វែង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បណ្តា​សត្វ​ទាំងនោះ​ ​សត្វ​ណា​ ​បាន​ទៅ​កើត​ជា​ដម្បូង​ ​សត្វ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ជា​ព្រហ្ម​ ​ជាម​ហា​ព្រហ្ម​ ​គ្រប​សង្កត់​នូវ​សត្វ​ឯ​ទៀ​តៗ​បាន​ ​សត្វ​ឯ​ទៀ​តៗ​ ​មិន​អាច​គ្រប​សង្កត់​លើ​អាត្មាអញ​បាន​ឡើយ​ ​អាត្មាអញ​ ​ជា​អ្នក​ឃើញ​ហេតុ​សព្វគ្រប់​ ​ជា​អ្នកធ្វើ​ជន​ទាំងពួង​ឲ្យ​លុះ​ក្នុង​អំណាច​ខ្លួន​ ​ជាធំ​ ​(​ក្នុង​លោក​)​ ​ជា​អ្នកសាង​លោក
​(​១​)​ ​ក្នុង​ព្រហ្ម​ជាល​សុត្ត​វណ្ណនា​ ​មាន​សេចក្តី​ពន្យល់​ថា​ ​ឋិតនៅ​អស់១កល្ប​ ​ឬ​កន្លះ​កល្ប​។​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636817154787312595
ទៅកាន់ទំព័រ៖