ព្រះត្រៃបិដក ភាគ ១៨

 [​១៤​]​ ​ម្នា​លភ​គ្គ​វៈ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​បញ្ញត្ត​នូវ​ច្បាប់​ទំ​លាប់​ ​ជា​អាចរិយវាទ​ ​មាន​ទេវតា​ឈ្មោះ​ខិ​ឌ្ឌា​បទោសិ​កា​ជា​មូល​ ​(​អ្នក​វិនាស​ខ្លួន​ព្រោះ​ល្បែង​)​ ​តថាគត​ ​ក៏​ចូល​ទៅ​រក​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ហើយ​សួរ​យ៉ាងនេះ​ថា​ ​នែអ្នក​មាន​អាយុ​ទាំងឡាយ​ ​បានឮ​ថា​ ​ពួក​អ្នក​បញ្ញត្ត​នូវ​ច្បាប់​ទំ​លាប់​ ​ជា​អាចរិយវាទ​ ​មាន​ទេវតា​ឈ្មោះ​ខិ​ឌ្ឌា​បទោសិ​កា​ជា​មូល​ ​ពិតមែន​ឬ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​ក៏​ប្រាប់​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ដូច្នេះ​ ​ទើប​តថាគត​ ​សួរ​សមណព្រាហ្មណ៍​ទាំងនោះ​ទៀត​យ៉ាងនេះ​ថា​ ​នែអ្នក​មាន​អាយុ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ ​បញ្ញត្ត​នូវ​ច្បាប់​ទំ​លាប់​ ​ជា​អាចរិយវាទ​ ​មាន​ទេវតា​ឈ្មោះ​ខិ​ឌ្ឌា​បទោសិ​កា​ជា​មូល​ ​តើមាន​ប្រការ​ដូចម្តេច​ខ្លះ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​តថាគត​សួរ​ហើយ​ ​ក៏​ឆ្លើយ​មិន​រួច​ ​កាលបើ​ឆ្លើយ​មិន​រួច​ ​ក៏​ត្រឡប់​សួរ​មក​តថាគត​វិញ​ ​លុះ​សមណព្រាហ្មណ៍​ទាំងនោះ​ ​សួរ​តថាគត​ហើយ​ ​តថាគត​ក៏​ព្យាករ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​ពួក​ទេវតា​ ​ឈ្មោះ​ខិ​ឌ្ឌា​បទោសិ​កា​ ​ទេវតា​ទាំងនោះ​ ​ជា​អ្នក​ខ្វល់ខ្វាយ​ ​ក្នុង​សេចក្តី​ត្រេកអរ​ ​ក្នុង​ការ​សើច​សប្បាយ​នឹង​ល្បែង​ជា​ធម្មតា​ ​ហួស​វេលា​ ​កាល​ទេវតា​ទាំងនោះ​ ​កំពុងតែ​ខ្វល់ខ្វាយ​ ​ក្នុង​សេចក្តី​ត្រេកអរ​ ​ក្នុង​ការ​សើច​សប្បាយ​នឹង​ល្បែង
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636817155971970354
ទៅកាន់ទំព័រ៖